កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao ឈ្នះ​ជើង​ខ្លាំង​អា​ហ្ស​ង់​ទីន Mattysse ដើម្បី​គ្រង​ខ្សែក្រវាត់ WBA
15, Jul 2018 , 11:03 am        
រូបភាព
Pacquiao មាន​ប្រៀបលើគូប្រជែងអាហ្សង់ទីនគ្រប់ទឹក។ រូបថត AFP
Pacquiao មាន​ប្រៀបលើគូប្រជែងអាហ្សង់ទីនគ្រប់ទឹក។ រូបថត AFP
ដោយ: ថ្មីៗ
ម្ចាស់​ជើងឯក​ពិភពលោក​៨​ស្ថាប័ន Manny Pacquiao បាន​យកឈ្នះ​កីឡាករ​ប្រដាល់​ឆ្នើម​អា​ហ្ស​ង់​ទីន Lucas Matthysse នៅ​ទឹក​ទី​៧ នា​ជំនួប​ដណ្តើម​ខ្សែក្រវាត់ WBA Welterweight នៅ​សង្វៀន Axiata Arena ក្រុង​គួ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។​

 
​នេះ​ជាការ​ស្តារ​មុខមាត់​របស់​ស្តេច​ប្រដាល់​ហ្វីលីពីន Pacquiao  បន្ទាប់ពី​កីឡាករ​វ័យ​៣៩​ឆ្នាំ​រូបនេះ ចាញ់​អ្នក​ប្រដាល់​អូស្ត្រាលី Jeff Horn នៅ​ទីក្រុង Brisbane កាលពី​ខែកក្កដា ឆ្នាំ​២០១៧ និង​បាន​បាត់បង់​ខ្សែក្រវាត់ WBO មួយ​ខ្សែ​ផងដែរ​។​
 
 ដោយឡែក អ្នក​ប្រដាល់​សញ្ជាតិ​អា​ហ្ស​ង់​ទីន Matthysse វ័យ​៣៥ ដែល​ប្រកួត​៤៤​ដង ឈ្នះ​៣៩ ចាញ់​៤ និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​៣៦​លើក​។ ខ្សែក្រវាត់ WBA ដែល​របូត​ទៅដល់​ដៃ Pacquiao គឺ Matthysse ដណ្តើមបាន​ពី​កីឡាករ​ថៃ Teerachai Sithmorseng កាលពី​ខែមករា​កន្លងមក​៕
 

Tag:
 ប្រដាល់
  Pacquiao
© រក្សាសិទ្ធិដោយ thmeythmey.com