ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិប្បកម្មការ៉ូខ្មែរមានតែមួយនៅខេត្តសៀមរាបកំពុងមានទីផ្សារល្អទាំងក្នុង និងក្រៅស្រុក
× សៀមរាប៖ ខេត្តសៀមរាបមានសំណង់អាគារដែលបានបន្សល់ពីជំនាន់បារាំងមួយចំនួន ហើយសំណង់អាគារទាំងនោះនាពេលបច្ចុប្បន្ន ត្រូវបានគេច្នៃជាសណ្ឋាគារ ភោជនីយដ្ឋាន និងផ្ទះស្នាក់នៅដ៏ទាក់ទាញ។ ក្រៅពីរចនាបថ សំណង់ជំនាន់បារាំងក៏បានរំលេចនូវឥដ្ឋការ៉ូប្លែកគួរឱ្យទាក់ទាញ ដែលបច្ចុប្បន្នមិនសូវមានច្រើនឡើយ។ បច្ចុប្បន្ននេះ ដោយសារលំហូរនៃពាណិជ្ជកម្មពីប្រទេសជិតខាង ការនាំចូលនូវឥដ្ឋការ៉ូពីបរទេស ធ្វើឱ្យការ៉ូជំនាន់បារាំង ដែលបានក្លាយជាអត្ដសញ្ញាណមួយរបស់ខ្មែរហើយនោះ មិនសូវមានអ្នកផលិតឡើយ។ យ៉ាងណាក៏ដោយ ក្នុងរយៈពេលចុងក្រោយនេះ ការ៉ូខ្មែរហាក់មានហាងឆេងឡើងវិញ ពិេសសជនបរទេសដែលឱ្យតម្លៃទៅលើស្នាដៃមួយនេះ ដោយយកទៅក្រាលនៅតាមផ្ទះ ភោជនីយដ្ឋាន បូទិក។ល។ ការណ៍នេះហើយ ទើបធ្វើឱ្យសិប្បកម្មផលិតការ៉ូខ្មែរមួយកន្លែងនៅខេត្តសៀមរាប កំពុងមានទីផ្សារល្អ និងត្រូវបានគេបញ្ជាទិញទាំងក្នុង និងក្រៅប្រទេស។
តើមានហេតុផលអ្វីខ្លះ ទើបធ្វើឱ្យការ៉ូខ្មែរមានទីផ្សារល្អ និងអាចមានលទ្ធភាពនាំចេញទៅទីផ្សារក្រៅស្រុកបាន? សូមស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយ អ្នកស្រី អ៉ីសា រ៉ហានី ដូចតទៅ
Tag:
ឥដ្ឋការ៉ូខ្មែរ
ចាន់ សេងគង់
© រក្សាសិទ្ធិដោយ thmeythmey.com