ជាតិ
សេដ្ឋកិច្ច
ជ័រកៅស៊ូកម្ពុជាធ្លាក់ថ្លៃជាង៣០០ដុល្លារក្នុង១តោន នៅឆមាសទី១ឆ្នាំនេះ
× ភ្នំពេញ៖ កម្ពុជាលក់ជ័រកៅស៊ូនៅទីផ្សារអន្តរជាតិបានថ្លៃជាមធ្យម ១,៤៣៤ដុល្លារ ដោយមានការថយចុះ៣៣៦ដុល្លារក្នុងមួយតោន ស្មើនឹងខាតជិត១៩ភាគរយ ក្នុងឆមាសទីមួយឆ្នាំ២១០៨។ ទីផ្សារនាំចេញជ័រកៅស៊ូកម្ពុជា មានប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី។
របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២១០៨ បានបង្ហាញថាតម្លៃជ័រកៅស៊ូមានការធ្លាក់ចុះនៅឆមាសទី១នេះក៏ពិតមែន ប៉ុន្តែបរិមាណនាំចេញកៅស៊ូមាន ៨៤,៤១៩តោន កើនឡើង ១៤,៣៧៦តោនស្មើនឹង២១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំមុន។
តាមរយៈចំនួននាំចេញកៅស៊ូនៅឆមាសទីមួយនេះ កម្ពុជាទទួលចំណូលបានប្រមាណ១២០លានដុល្លារអាមេរិក។
បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីកៅស៊ូសរុប ៤៣៦,២៩៩ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមាន ១៧៣,០១៧ហិកតា ស្មើនឹង៣៩ភាគរយ និងផ្ទៃដីថែទាំមាន ២៦៣,២៨១ហិកតា ស្មើនឹង៦១ភាគរយ៕
© រក្សាសិទ្ធិដោយ thmeythmey.com