នៅ​អណ​ត្តិ​នេះ គ​.​ជ​.​ប បាន​ហិប​ឆ្នោត​១១០០០​ហិប និង​រថយន្ត​៤០​គ្រឿង​ពី​ជប៉ុន​
ជាតិ
បោះឆ្នោត
នៅ​អណ​ត្តិ​នេះ គ​.​ជ​.​ប បាន​ហិប​ឆ្នោត​១១០០០​ហិប និង​រថយន្ត​៤០​គ្រឿង​ពី​ជប៉ុន​
15, Jul 2018 , 4:45 pm        
រូបភាព
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានទទួល​ហិប​ឆ្នោត​១១,០០០​ហិប និង​រថយន្ត​Pickup៤០​គ្រឿង​ពី​ជប៉ុន សម្រាប់​ដំណើរការ​រៀបចំ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​នេះ​។ ហិប​ឆ្នោត​១១,០០០​ហិប និង​រថយន្ត​Pickup៤០​គ្រឿង​នេះ មានតម្លៃ​ជាង​៧​លាន​ដុល្លារ ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​។

 
​គ​.​ជ​.​ប បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៤ ខែកក្កដា ជំនួយ​នេះ​ធ្វើឡើង​បន្ទាប់ពី​មានការ​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា ក្នុង​ទឹកប្រាក់ ៨០០​លាន​យេន រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​លោក ហៃ​ដឺ​ហ៊ី​សា ហូ​រី​នូ​ឈី ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨​។​
 
​ជាមួយគ្នានេះ គ​.​ជ​.​ប ក៏មាន​ហិប​ឆ្នោត​១២,០០០​ទៀត សម្រាប់​ដំណើរការ​រៀបចំ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដែលជា​ជំនួយ​របស់​ជប៉ុន​តាំងពី​ឆ្នាំ​១៩៩៨​មក​៕

Tag:
 គ​.​ជ​.​ប​
  បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម