សម្ដេច ហ៊ុន សែន នឹងចូលរួម​ឃោសនា នៅ​ថ្ងៃ​ចុងក្រោយ
ជាតិ
បោះឆ្នោត
សម្ដេច ហ៊ុន សែន នឹងចូលរួម​ឃោសនា នៅ​ថ្ងៃ​ចុងក្រោយ
16, Jul 2018 , 9:59 am        
រូបភាព
សម្តេច ហ៊ុន សែន និងសម្តេច ប៊ុន​រ៉ានី ហ៊ុន សែន។ រូបថត AFP
សម្តេច ហ៊ុន សែន និងសម្តេច ប៊ុន​រ៉ានី ហ៊ុន សែន។ រូបថត AFP
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នឹងចូលរួម​ដឹកនាំ​ក្បួន​ឃោសនាបោះឆ្នោត នៅ​ថ្ងៃទី​២៧ ខែកក្កដា ដែលជា​ថ្ងៃ​បិទ​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នីតិកាល​ទី​៦​។ នៅ​ម៉ោង​៧​ព្រឹក មុន​ចេញ​ឃោសនា គណបក្ស​ប្រជាជន​កម្ពុជា នឹងមាន​ការជួប​ជុំគ្នា​នៅ​កោះ​ពេជ្រ ដើម្បី​ឲ្យ​សមាជិក​ទាំងអស់​បាន​ស្ដាប់​សារ​នយោបាយ​របស់​សម្ដេច​។


 
​ជាមួយគ្នានេះ​ក៏មាន​ការផ្សាយ​ផ្ទាល់​ពី​ស្ថានីយទូរទស្សន៍ វិទ្យុ​ឯកជន​នានា ដែល​បាន​លក់​ម៉ោង​ផ្សាយ​ដល់​គណ​ក្ស​ប្រជាជន​កម្ពុជា​ផងដែរ​។ ក្បួន​ឃោសនា​ថ្ងៃ​ចុងក្រោយ​នៃ​យុទ្ធនាការ​នេះ ធ្វើឡើង​ក្នុង​ក្រម​ខណ្ឌ​ទូទាំងប្រទេស សម្រាប់​អ្នកគាំទ្រ និង​សមាជិក សមាជិកា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។​
 
​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨៕

Tag:
 បោះឆ្នោត​
  ហ៊ុន សែន​
  CPP
© រក្សាសិទ្ធិដោយ thmeythmey.com