រៀន​ត្រឹម​ថ្នាក់​ទី​១០ តែ​ការតស៊ូ​ធ្វើ​ឲ្យ ស្រី​ខួច ក្លាយជា​ប្រធាន​ផ្នែក​បម្រើ​អតិថិជន​ក្នុង​ហាង​ទំនិញ​កុមារ​ដ៏​ធំ​មួយ​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
រៀន​ត្រឹម​ថ្នាក់​ទី​១០ តែ​ការតស៊ូ​ធ្វើ​ឲ្យ ស្រី​ខួច ក្លាយជា​ប្រធាន​ផ្នែក​បម្រើ​អតិថិជន​ក្នុង​ហាង​ទំនិញ​កុមារ​ដ៏​ធំ​មួយ​
16, Jul 2018 , 9:49 am        
រូបភាព
​ភ្នំពេញ​៖ កញ្ញា វិត ស្រី​ខួច ប​ច្ចុ​ប្ប​ជា​ប្រធាន​ផ្នែក​បម្រើ​សេវាកម្ម​អតិថិជន នៅក្នុង​ហាង​លក់ទំនិញ​កុមារ Baby Outlet​។ ប៉ុន្តែ​មុននឹង​ទទួលបាន​តំណែង​ជា​ប្រធាន​ផ្នែក​នេះ កញ្ញា ស្រី​ខួច ដែល​រៀន​បាន​ត្រឹម​ថ្នាក់​ទី​១០ គឺជា​អ្នក​គិតលុយ  នៅក្នុង​ហាង Baby Outlet​ជិត​៣​ឆ្នាំ ហើយ​នាង​បាន​ខិតខំ​ធ្វើ​ការងារ មិនដែល​ប្រហែស​ឡើយ​។  ស្រី​ខួច ថា​នាង​តែង​ចាត់ទុក​កន្លែង​ការងារ​ដូចជា​ផ្ទះ​របស់ខ្លួន​។ កញ្ញា វិត ស្រី​ខួច បញ្ជាក់​ដូច្នេះ​៖«​ខ្ញុំ​គិតថា ខ្ញុំ​ធ្វើការ​ឲ្យ​គេ ខ្ញុំ​គិតថា​កន្លែង​ការងារ​របស់ខ្ញុំ គឺ​ដូចជា​ផ្ទះ​របស់ខ្ញុំ​អ៊ីចឹង​។ នៅក្នុង​ចិត្ត​របស់ខ្ញុំ​អ្វីដែល​សំខាន់ គឺ​ទាក់ទង​នឹង​ផលិតផល អីវ៉ាន់​ផ្សេងៗ គឺ​ដូច​របស់ខ្ញុំ​ទាំងអស់ គឺ​ខ្ញុំ​ត្រូវ​ស្រឡាញ់​របស់​ទាំងនោះ ដូចជា​របស់​ខ្លួនឯង​។ ធម្មតា​យើង​មាន​របស់​ខ្លួនឯង យើង​តែងតែ​ចង់បាន​អ្វីដែល​ល្អ​មកវិញ​»​។​


​សម្រាប់​ប្រធាន​ផ្នែក​បម្រើ​សេវាកម្ម​អតិថិជន​រូបនេះ បើទោះជា​ខ្លួន​ទទួលបាន​ការសិក្សា​ផ្លូវការ​តិច​ក៏ដោយ ប៉ុន្តែ​គ្មានអ្វី​មករា​រាំង​មហិច្ឆតា​របស់​នាង​ឡើយ ដរាបណា​នាង​មិន​បោះ​បង់ការ​ខំប្រឹង​។ «​មិនមាន​អ្វីដែល​ល្អ​ជាង​ការខិតខំ​ប្រឹងប្រែង​រប​ស់​យើង​ទេ​។ ការប្រឹងប្រែង​នឹង​បានសម្រេច​នៅ​ថ្ងៃ​ណាមួយ​»​។ នេះ​ជាការ​លើកឡើង​របស់ កញ្ញា វិត ស្រី​ខួច​។  
 
​ដើម្បី​ជ្រាប​ច្បាស់ សូម​ទស្សនា​កិច្ច​សម្ភាស​រវាង​កញ្ញា ខន ចំប៉ា អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ និង​កញ្ញា វិត ស្រី​ខួច ប្រធាន​ផ្នែក​បម្រើ​សេវាកម្ម​អតិថិជន​របស់​ហាង​ទំនិញ​កុមារ​បេ​ប៊ី អោត​ឡេ​ត ដូចតទៅ​៖
 

Tag:
 វិត ស្រី​ខួច​
  Baby Outlet
© រក្សាសិទ្ធិដោយ thmeythmey.com