នៅក្នុងកំណត់ត្រា លោក Mario Zagallo បច្ចុប្បន្នអាយុ៨៦ឆ្នាំ ជាបុគ្គលដំបូងដែលបានឈ្នះពាន World Cup ជាមួយប្រេស៊ីល ក្នុងនាមជាកីឡាករនៅឆ្នាំ១៩៥៨ និងឆ្នាំ១៩៦២។ ៨ឆ្នាំក្រោយមក ពោលគឺនៅឆ្នាំ១៩៧០ លោកបានលើកពាន World Cup ជាលើកទីបី ក្នុងនាមលោកជាគ្រូបង្វឹករបស់ប្រេស៊ីល។
លោក Mario Zagallo វីរបុរសប្រេស៊ីល។ រូបថត AFP
បន្ទាប់មក លោក Franz Beckenbauer បានក្លាយជាបុគ្គលទីពីរដែលឈ្នះពាន World Cup ទាំងក្នុងតួនាទីជាកីឡាករ និងគ្រូបង្វឹក។ នៅឆ្នាំ១៩៧៤ លោកជាសមាជិកក្រុមដែលជួយឲ្យអាល្លឺម៉ង់ខាងលិចឈ្នះពាន ហើយឈានដល់ឆ្នាំ១៩៩០ លោកបានដឹកនាំបង្វឹកក្រុមជម្រើសជាតិដដែលនេះ ឈ្នះពានម្តងទៀត។
លោក Franz Beckenbauer វីរបុរសអាល្លឺម៉ង់ខាងលិច។ រូបថត AFP