ជាតិ
រថយន្ត
ក្រុមហ៊ុន Mercedes កំពុង​ជ្រើសរើស​បុគ្គលិក​ផ្នែក​លក់ និង​ជាង​ជួសជុល​រថយន្ដ​ដែលមាន​សមត្ថភាព​ជាច្រើន​នាក់​
16, Jul 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុន​ទទួល​សិទ្ធិផ្តាច់មុខ នាំចូល និង​ចែកចាយ​រថយន្ត​ទំនើប​ប្រណីត Mercedes-Benz ប្រចាំ​នៅ​កម្ពុជា កំពុង​ជ្រើសរើស​បុគ្គល​ជាច្រើន​នាក់ តាម​ផ្នែក​នីមួយៗ ដូចជា​៖​អ្នក​ប្រឹក្សា​ផ្នែក​លក់​, អ្នកបកប្រែ​ភាសា​ចិន​, ប្រធាន​ផ្នែក​គ្រឿងបន្លាស់​, អ្នក​ប្រឹក្សា​ផ្នែក​សេវាកម្ម​ជួសជុល​, ជាង​ជួសជុល​រថយន្ត​, និង​ជាង​បាញ់ថ្នាំ​រថយន្ត​។



​តើ​លោកអ្នក​ចង់​ធ្វើការ​នៅ​ក្រុមហ៊ុន Mercedes​ឬទេ​? ប្រសិនបើ​លោកអ្នក មាន​ចំណាប់អារម្មណ៍​លើ​អាជីព​ការងារ ក្នុង​វិស័យ​រថយន្ដ​ទំនើប​លំដាប់​ពិភពលោក​ម៉ាក មើ​ស៊ី​ឌី​ស​-​បិ​នស៍ ហើយ​គិតថា​ខ្លួនឯង​មាន​សមត្ថភាព និង​មាន​ជំនាញ​ពិតប្រាកដ ឬក៏​កំពុង​ស្វែងរក ឬ​ចង់​ផ្លាស់ប្ដូរ​ការងារ​ថ្មី ដើម្បី​អភិវឌ្ឍន៍​ខ្លួនឯង​ឲ្យ​កាន់តែ​ប្រសើរ​នោះ ពេលនេះ​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា កំពុងផ្តល់​ជូន​នូវ​ឱកាស​ការងារ​ជាច្រើន​កន្លែង​។

​ព័ត៌មាន​លម្អិត​សូម​ទំនាក់ទំនង​តាម​លេខ​ទូរ​សព្ទ 023 231 488 ឬ​អ៊ី​ម៉ែ​ល [email protected]


© រក្សាសិទ្ធិដោយ thmeythmey.com