ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
ក្រុមហ៊ុន Mercedes-Benz ចូលរួមជំរុញទេសចរណ៍ទស្សនាធម្មជាតិ វប្បធម៌ និងបេះផ្លែឈើ ក្នុងខេត្តពោធិ៍សាត់
× ពោធិ៍សាត់៖ ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ចំនួន៣ បានសម្រេចបង្កើតកញ្ចប់ទេសចរណ៍ទស្សនាធម្មជាតិ វប្បធម៌ និងបេះផ្លែឈើ ក្នុងខេត្តពោធិ៍សាត់។ ការសម្រេចនេះ ធ្វើឡើងនៅសាលាខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោក ម៉ៅ ធនិន អភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀត។ នៅក្នុងកិច្ចប្រជុំនោះដែរ ក៏មានការចូលរួម ពីអ្នកសារព័ត៌មានដែលបានផ្សព្វផ្សាយជំរុញពីវិស័យទេសចរណ៍ និងប្រតិបត្តិករដែលជួយជំរុញវិស័យទេសចរណ៍ ក៏ដូចជាអ្នកដែលទទួលផលពីវិស័យទេសចរណ៍ផងដែរ ហើយតំណាងក្រុមហ៊ុន Mercedes-Benz ក៏មានវត្តមានក្នុងកម្មវិធីនេះដែរ។
លោក ឃុន ចាន់ថា នាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុនស្តារអូតូ ខេមបូឌា បានឲ្យដឹងថា មូលហេតុដែលក្រុមហ៊ុន ស្តារអូតូ ខេមបូឌា ចូលរួមជំរុញទេសចរណ៍ទស្សនាធម្មជាតិ វប្បធម៌ និងបេះផ្លែឈើនេះ គឺដោយសារតែខេត្ត គឺមានសក្តានុពលទេសចរណ៍ខ្លាំងក្លា ដែលមិនគួរមើលរំលង។ លោក ឃុន ចាន់ថា បញ្ជាក់ថា៖«Mercedes-Benz មានជាប់ស្នេហ៍នឹងខេត្តពោធិ៍សាត់។ កន្លងមកយើងគិតថា ពោធិ៍សាត់ គ្រាន់តែជាខេត្តឆ្លងកាត់ ប៉ុន្តែយើងមិនបានដឹងស៊ីជម្រៅ។ ក្រោយពីយើងបានថ្នាក់ដឹកនាំ ក៏ដូចជាប្រធានមន្ទីរទេសចរណ៍ខេត្ត និងធ្លាប់ឮពីប្រជាពលរដ្ឋ គាត់ថាខេត្តពោធិ៍សាត់មានកន្លែងទេសចរណ៍ច្រើនណាស់ សប្បាយណាស់»។
មិនត្រឹមតែចូលរួមជំរុញវិស័យទេសចរណ៍ធម្មជាតិ ក្រុមហ៊ុន Mercedes ក៏ប្តេជ្ញា ពិនិត្យមើលជាប្រចាំពីភាពរីកចម្រើននៃវិស័យទេសចរណ៍ នៅតំបន់អូរសោម ក្នុងស្រុកវាលវែងផងដែរ ដោយសារកន្លងមកក្រុមហ៊ុនមួយធ្លាប់បានជំរុញការអភិរក្ស និងអភិវឌ្ឍន៍វិស័យទេសវប្បធម៌រនៅភូមិជនជាតិដើមភាគតិច និងជំរុញបង្កើនអ្នកនាំភ្ញៀវនៅតំបន់អូរសោមនេះដែរ។
សូមទស្សនាកិច្ចសម្ភាសផ្ទាល់រវាងសារព័ត៌មានថ្មីៗ និងអភិបាលខេត្តពោធិ៍សាត់ ប្រតិបត្តិករទេសចរណ៍ និងតំណាងក្រុមហ៊ុន Mercedes ដូចតទៅ៖
Tag:
ពោធិ៍សាត់
Mercedes
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com