កីឡាអន្តរជាតិ
អន្តរជាតិ
ប៉ូលិស​ឥណ្ឌូណេស៊ី បាញ់សម្លាប់​ជនសង្ស័យ​ឧក្រិដ្ឋកម្ម​១១​នាក់​មុន​រៀបចំ Asian Games
17, Jul 2018 , 3:07 pm        
រូបភាព
ឥណ្ឌូណេស៊ី រឹតបន្តឹងសន្តិសុខ ខណៈពួក​គេ​ត្រៀមរៀបចំព្រឹត្តិការណ៍ Asian Games។ រូបថត AFP
ឥណ្ឌូណេស៊ី រឹតបន្តឹងសន្តិសុខ ខណៈពួក​គេ​ត្រៀមរៀបចំព្រឹត្តិការណ៍ Asian Games។ រូបថត AFP
ដោយ: រួបរួម
​ប៉ូលិស​ឥណ្ឌូណេស៊ី បាន​បាញ់ប្រហារ និង​សម្លាប់​ជនសង្ស័យ​១១​នាក់ ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ ដែល​អាច​គំរាមកំហែង​ដល់​ការរៀបចំ​ព្រឹត្តិការណ៍ Asian Games នា​ខែក្រោយ​។ អាជ្ញាធរ​ប៉ូលិស បាន​ថ្លែងប្រាប់ AFP បន្ថែមថា ជនសង្ស័យ​រាប់សិប​នាក់​ទៀត ក៏​រងរបួស​ផងដែរ​។



​បើ​គិត​ចាប់តាំងពី​ដើមខែ​កក្កដា មក មនុស្ស​ប្រមាណ​៥២​នាក់ ត្រូវ​អាជ្ញាធរ​ប៉ូលិស​បាញ់​ចំ​ក្នុង​ប្រតិបត្តិការ​ចាប់ខ្លួន​នៅក្នុង​ក្រុង​ហ្សា​ការ​តា​។ លោក Argo Yuwono អ្នកនាំពាក្យ​ប៉ូលិស​ក្រុង​ហ្សា​ការ​តា បាន​អះអាងថា អ្នក​ទាំងអស់នោះ ជា​ជន​ដែល​បង្ករ​គ្រោះថ្នាក់​ដល់​សន្តិសុខ​សាធារណៈ​។​

​ជា​លទ្ធផល មនុស្ស​១១​នាក់ បាន​ស្លាប់ និង​ជាច្រើន​នាក់​រងរបួស ហើយ​ជាមួយគ្នានេះ​ផងដែរ ជនសង្ស័យ​បទឧក្រិដ្ឋ​ប្រមាណ​២០០០​នាក់​ទៀត ត្រូវបាន​ចាប់ខ្លួន​នា​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។​

​បើតាម AFP អាជ្ញាធរ​ឥណ្ឌូណេស៊ី បើក​ប្រតិបត្តិការ​ប្រឆាំងនឹង​ការគំរាមកំហែង​អំពើ​ភេរវកម្ម ខណៈ​ទីក្រុង​ហ្សា​ការ​តា រួមជាមួយ​ក្រុង Pelembang និង West Java នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​ទ្វីបអាស៊ី Asian Games ពីថ្ងៃ​ទី​១៨ ខែសីហា ដល់​ថ្ងៃទី​២ ខែកញ្ញា​។​

​សម្រាប់​ព្រឹត្តិការណ៍​ខាងមុខ ឥណ្ឌូណេស៊ី នឹងដាក់​ពង្រាយ​កងក​ម្លាំ​ង​ប្រមាណ​១០០ ០០០​នាក់ ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ដល់​អត្ត​ព​លិ​ក ១១០០០​នាក់​មកពី​៤៥​ប្រទេស ដោយ Asian Games ត្រូវបាន​ចាត់ទុកជា​ព្រឹត្តិការណ៍​ធំ​លំដាប់​ទី​ពីរ​បន្ទាប់ពី​កីឡា​អូឡាំពិក​៕
 

Tag:
 ឥណ្ឌូណេស៊ី​
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com