ជាតិ
បោះឆ្នោត
គ​.​ជ​.​ប​. ទទួលបាន​អ្នកសង្កេតការណ៍​ពេញសិទ្ធិ​ជាង​៥​ម៉ឺន​នាក់ មកពី​១៤​បក្ស​
17, Jul 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ដោយ​គិត​ត្រឹម​ថ្ងៃទី​១៥ ខែកក្កដា មាន​អ្នកសង្កេតការណ៍​ពេញសិទ្ធិ​ជាង​៥​ម៉ឺន​នាក់ និង​បម្រុង​ជិត​៣​ម៉ឺន​នាក់​ហើយ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) ទទួលបាន​ពី​គណបក្ស​ចំនួន​១៤ ក្នុងចំណោម​គណបក្ស​ទាំង​២0​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប​.​។​



​សេចក្តីប្រកាស​ព័ត៌មាន បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា បានដាក់​អ្នកសង្កេតការណ៍​ច្រើនជាងគេ ដែល​អ្នក​ពេញសិទ្ធិ​មាន​រហូតដល់​ទៅជា​ង​២​ម៉ឺន​នាក់ និង​បម្រុង​ជាង​២​ម៉ឺន​នាក់​។​
​ឯ​គណបក្ស​ទាំង​៦ ដែល​មិនទាន់​ឃើញ​បញ្ជូន​បញ្ជី​ឈ្មោះ​អ្នកសង្កេតការណ៍​ទៅ​គ​.​ជ​.​ប​. គឺ​គណបក្ស​ពន្លឺ​ថ្មី គណបក្ស​ខ្មែរ​ក្រោក គណបក្ស​ខ្មែរ​សាធារណរដ្ឋ គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​ធម្មាធិបតេយ្យ និង​គណបក្ស​ឆន្ទៈ​ខ្មែរ​។

​លោក ឌឹ​ម សុ​វណ្ណា​រុំ អ្នកនាំពាក្យ​គ​.​ជ​.​ប​. បាន​សរសេរ​សារ​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រា​មយ៉ាង​ដូច្នេះ​ថា​៖«​ភ្នាក់ងារ​គណបក្សនយោបាយ គឺជា​សាក្សី​នៃ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ នៅ​គ្រប់​ការិយាល័យ​»​។​

​ថ្ងៃទី​២៣ ខែកក្កដា គឺជា​ថ្ងៃ​ផុតកំណត់ ដែល​ឈប់​ទទួល​អ្នកសង្កេតកា​រណ៍​មកពី​គណបក្សនយោបាយ និង​សង្គម​ស៊ីវិល​ក្នុងស្រុក​។

​បច្ចុប្បន្ន គណបក្ស​ទាំង​២0 កំពុង​នាំគ្នា​ឃោសនា​រក​សំឡេងឆ្នោត​។ ការបោះឆ្នោត នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា​។ ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត មាន​ជាង ៨,៣ លាន​នាក់​៕

អត្ថបទទាក់ទង






Tag:
 បោះឆ្នោត​
  គជប​
  អ្នកសង្កេតការណ៍
© រក្សាសិទ្ធិដោយ thmeythmey.com