អត្ថបទពាណិជ្ជកម្ម
ផាក កាហ្វេ បើកសម្ពោធ​សាខា​ទី​១៤ នៅ​ទល់មុខ​អគារ​ភ្នំពេញ​សិន​ធើរ​
17, Jul 2018 , 3:36 pm        
រូបភាព
​កាលពី​ថ្ងៃទី​១៦ ខែកក្កដា ក្រុមហ៊ុន​ផាក កាហ្វេ ហ្វ៊ូ​ដ អេ​ន បេ​វើ​រី​ច បាន​សម្ពោធ​សាខា​ទី​១៤ របស់ខ្លួន ស្ថិតនៅ​ទល់មុខ​អគារ​ភ្នំពេញ​សិន​ធើរ​។ ការសម្ពោធ​សាខា​ថ្មី​មួយ​នេះ ស្តែង​ឲ្យ​ឃើញថា ផាក​កាហ្វេ មាន​គោលដៅ​ក្នុងការ​ពង្រីក​ខ្លួន ឲ្យ​ក្លាយជា​ភោជនីយដ្ឋាន​លំដាប់ថ្នាក់​លេខ​១ ក្នុងប្រទេស​កម្ពុជា តាមរយៈ​ការអភិវឌ្ឍន៍​ណ​ភាព​ម្ហូបអាហារ គុណភាព​សេវាកម្ម គុណភាព​អនាម័យ​និង​ការ​រចនា​ភោជនីយដ្ឋាន​ឲ្យ​កាន់តែ​ទំនើប​។ ផាក ការ​ហ្វេ នឹង​ពង្រីក​សាខា​បន្ថែម ឲ្យ​បាន​៦០​សាខា ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ធំៗ នៅ​ឆ្នាំ​២០២២​ខាងមុខ ហើយ​រំពឹងថា​នឹង​បង្កើត​ការងារ​បន្ថែម សម្រាប់​ប្រជាជន​កម្ពុជា ប្រមាណ​ជាង ១៣៥០​នាក់ ដែល​ក្នុងពេល បច្ចុប្បន្ន​មាន​ប្រមាណ​៤៥០​នាក់​។

​ផាក​កាហ្វេ បាន​ចាប់បដិសន្ធិ​ឡើង​នៅ​ឆ្នាំ​២០០៤ តែមួយ​សាខា​ប៉ុណ្ណោះ ដោយ​ស្ថាបនិក​វ័យ ក្មេង​ជា​យុវជន​ខ្មែរ​បួនរូប ក្រោយពី​លោក​បាន​ត្រឡប់​មកពី​ដំណើរ​ទស្សនកិច្ច នៅក្រៅ​ប្រទេស​។ ដោយ​មើលឃើញ​ពី​ឱកាស និង​តម្រូវការ​របស់​ប្រជាជន​កម្ពុជា ទៅលើ​ភោជនីយដ្ឋាន ដែល មាន​បរិយាកាស ផាសុកភាព ម្ហូប​ឆ្ងាញ់ គ្មាន​ជាតិ​ប៊ីចេង និង​សេវាកម្ម​ទំនើប ទើប​លោក​សម្រេច​បង្កើត​ភោជនីយដ្ឋាន​មួយ​នេះ ដែលមាន​ឈ្មោះថា ភោជនីយដ្ឋាន ផាក កាហ្វេ មាន​ទីតាំង​នៅមុខ​មជ្ឈមណ្ឌល​កម្សាន្ត ផាក​វ៉េ​។



​ដោយសារ​មានការ​គាំទ្រ​ពី​សំណាក់​អតិថិជន​លើ​សេវាកម្ម អាហារ កាហ្វេ ភេសជ្ជៈ របស់​ផាក​កាហ្វេ កាន់តែ​ច្រើនឡើង ទើប​ធ្វើ​ឲ្យ​ផាក​កាហ្វេ មានការ​ខិតខំ​អភិវឌ្ឍន៍​ខ្លួន និង​ធនធានមនុស្ស​ប្រកបដោយ​ប្រសិទ្ធភាព​។ តាមរយៈ​ការអភិវឌ្ឍន៍​នេះ បានធ្វើ​ឲ្យ​ផាក​កាហ្វេ ប្រែខ្លួន​ពី​អាជីវកម្ម​បែប​គ្រួសារ មកជា​អាជីវកម្ម​ស្តង់ដារ និង​មាន​សាខា​រហូតដល់​១៥   គិត​ត្រឹម​ខែកក្កដា​ឆ្នាំ​២០១៨​នេះ​។ គួរ​បញ្ជក់​ថា ក្នុង​មួយឆ្នាំ​ផាក​កាហ្វេ បានទទួល​អតិថិជន​ប្រមាណ​ជាង​១.៥ លាន​នាក់​។​

​កាល​ឆ្នាំ​២០១៧​កន្លងមក ក្រុមហ៊ុន​ផាក​កាហ្វេ បានចាប់ផ្តើម​លក់​សិទ្ធិ​អាជីវកម្ម​ដំបូង នៅក្នុង ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដោយបាន​រំពឹងទុក​ថា នឹង​ពង្រីក​សិទ្ធិ​អាជីវ​កម្មនេះ រហូតដល់​១០​សាខា នៅ​ចុងឆ្នាំ​២០១៨ នេះ ។



​លោក​ហេង សេង​លី អគ្គ​នាយ​គ្រប់គ្រង​ក្រុមហ៊ុន​ផាក​កាហ្វេ បាន​បញ្ជាក់ថា ក្រុមហ៊ុន​បានផ្តល់​សិទ្ធិ​អាជីវកម្ម​ចំនួន​៨​ហើយ ដោយ​ខ្លះ​បាន​បើក​ដំណើរការ ហើយ​ខ្លះទៀត កំពុង​សាងសង់ និង​ខ្លះទៀត​កំពុង​គូរ​ប្លង់​។ ក្នុងពេល​នេះដែរ ក្រុមហ៊ុន​ក៏​កំពុង​សិក្សា​មើល លើ​ទីតាំង​មួយចំនួន​ទាំង​ក្នុង​ទីក្រុង​ភ្នំពេញ ក៏​ដូច​នៅ​បណ្តា​ខេត្ត​ធំៗ​ផងដែរ​។ បន្ទាប់ពី​លក់​សិ​ទិ្ធ​អាជីវកម្ម លោក​បាន​បន្ថែមទៀតថា កាលពី ខែមិថុនា​កន្លងទៅនេះ ក្រុមហ៊ុន​បាន​បើក​ឲ្យ​ដំណើរការ​២​សាខា គឺ​សាខា​អ៊ី​អន ម៉​ល​សែន​សុខ និង​សាខា​ផា​កាហ្វេ នៅ​ខេត្តកំពង់ចាម ហើយ​ក៏មាន​នៅតាម​ខេត្ត​ផ្សេងៗ​ទៀត​ក្នុងពេល​ឆាប់ៗ​នេះ​៕







( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com