ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ បានទៅចូលរួមជាមួយក្រុមម្ចាស់ជើងឯកអ៊ីតាលី Serie A ក្នុងតម្លៃ ៩៩,២ លានផោន (១១៧លានដុល្លារអាមេរិក) ដោយចុះកិច្ចសន្យារយៈពេល ៤ឆ្នាំ បន្ទាប់ពីរួមរស់ជាមួយ Real Madrid ជិត១០រដូវកាល។
«ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដែលបានមកកាន់ក្លិបនេះ ដែលជាដំណាក់កាលមួយទៀតនៃអាជីពរបស់ខ្ញុំ»។ Ronaldo និយាយដូច្នេះនៅពេលបង្ហាញខ្លួននៅឯក្លិបសេះបង្កង់លើកដំបូង។
អតីតសមាជិក Manchester United រូបនេះសង្ឃឹមថាខ្លួននឹងក្លាយជា «តារាមានសំណាង» របស់ក្រុមពីលីគកីឡាបាល់ទាត់អ៊ីតាលីមួយនេះដើម្បីឈ្នះពានរង្វាន់ UEFA Champions League។
Ronaldo បានចាកចេញពីបិសាចក្រហមទៅចូលរួមជាមួយក្រុមស្តេចស ក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោក ៨០លានផោន (១០៦លានដុល្លារ) កាលពីឆ្នាំ២០០៩ និងរកគ្រាប់បាល់ស៊ុតបញ្ចូលទីបាន ៤៥១ គ្រាប់។ ខ្សែប្រយុទ្ធរហស្សនាម CR7 បានជួយ Real លើកពាន Champions Leagues ៤ដង និង La Liga ២លើក ក្រៅពីនោះ ក៏បាននាំជម្រើសជាតិព័រទុយហ្គាល់លើកពាន Euro 2016 ១លើកផងដែរ៕