ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បោះឆ្នោត
លោក ចិន ថុន៖ LDP មានកម្លាំងគ្រប់គ្រាន់ឈរជើងក្នុងទីតាំងនយោបាយ
18, Jul 2018 ,
7:59 am
រូបភាព
លោកចិន ថុន អគ្គលេខាធិការគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ រូបថត LDP
×
ដោយ:
ភ្នំពេញ៖ ក្បួនឃោសនាទ្រង់ទ្រាយធំរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ធ្វើឡើងនៅរាជធានីភ្នំពេញ និងនៅក្នុងខេត្តចំនួន៤ ផ្សេងទៀត។ ក្បួនឃោសនានេះ ត្រូវបានអគ្គលេខាធិការគណបក្ស លោក ចិន ថុន ប្រាប់ថា មានចំនួនអ្នកចូលរួមជាង ២ម៉ឺននាក់ ក្នុងមួយក្បួនៗ។ ការហែក្បួនទ្រង់ទ្រាយធំនេះ បានបង្ហាញថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យជាបក្សធំមួយដែរ។
ចាប់តាំងពីថ្ងៃបើកការឃោសនាបោះឆ្នោតមក គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានឃោសនាទ្រង់ទ្រាយធំ នៅក្នុងរាជធានីភ្នំពេញ និងនៅតាមខេត្តចំនួន៣ រួចហើយ។ ក្បួនឃោសនានៃគណបក្សនេះ ត្រូវបានលោក ចិន ថុន អគ្គលេខាធិការគណបក្ស អះអាងថា មានអ្នកចូលរួមចាប់ពីជិត ១ម៉ឺននាក់ ដល់ជាង ២ម៉ឺននាក់។ ខេត្តទាំង៣ ដែលគណបក្សនេះ បានឃោសនា គឺនៅព្រៃវែង សៀមរាប និងកណ្ដាល ហើយរាជធានីភ្នំពេញនៅថ្ងៃសម្ពោធការឃោសនា ក៏មានអ្នកចូលរួមជាង ២ម៉ឺននាក់ផងដែរ។
នៅមិនទាន់បញ្ចប់ត្រឹមនេះទេ គណបក្ស ដែលស្ថិតនៅលំដាប់លេខរៀងទី១០ ក្នុងសន្លឹកឆ្នោត និងដឹកនាំដោយលោក ខឹម វាសនា នឹងធ្វើយុទ្ធនាការទ្រង់ទ្រាយធំនៅថ្ងៃទី២២ ខែកក្កដា ក្នុងខេត្តបាត់ដំបង និង នៅរាជធានីភ្នំពេញម្ដងទៀត នៅថ្ងៃទី២៧ ខែកក្កដា ដែលជាថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត។
ក្រៅពីការឃោសនាស្វែងរកគាំទ្រគំនិត គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក៏មានការហែក្បួនតូចៗផ្សេងទៀតនៅទូទាំង២៥ រាជធានី ខេត្តដែរ ដែលគណបក្សនេះ បានឈរឈ្មោះបោះឆ្នោត។
តាមរយៈការផ្តល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ចិន ថុន បានបញ្ជាក់យ៉ាងដូច្នេះថា៖«យើងមិនអាចកំណត់បានទេថា ពលរដ្ឋគាំទ្រ ឬមិនគាំទ្រ។ តែការឃោសនាទ្រង់ទ្រាយធំនេះ យើងអាចនិយាយប្រាប់ទៅពលរដ្ឋថា ពេលនេះសម្ព័ន្ធធំហើយ។ យើងមានកម្លាំងគ្រប់គ្រាន់ក្នុងការឈរជើងនៅទីតាំងនយោបាយ»។
ដើម្បីត្រៀមខ្លួនទទួលការគាំទ្រ និងទុកចិត្តពីពលរដ្ឋ LDP អះអាងថា ខ្លួនបានត្រៀមធនធានមនុស្សដែលមានសមត្ថភាព ក្នុងការទទួលយកអាសនៈនៅរដ្ឋសភា បើបក្សនេះទទួលបានការគាំទ្រពីពលរដ្ឋ។ ធនធានមនុស្សរបស់ LDP ត្រូវបានបក្សជឿជាក់ថា មានទាំងចំណេះដឹង និងសមត្ថភាព។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ប្រើប្រាស់យន្តការចំនួន៨ចំណុចក្នុងការឃោសនានៅអាណត្តិទី៦នេះ។ យន្តការទាំង៨ចំណុចនេះ ធ្វើយ៉ាងណាដើម្បីបន្ថយអំណាចរដ្ឋ ហើយឲ្យពលរដ្ឋមានអំណាច។
ដោយផ្អែកលើសៀវភៅស្តីពីគោលនយោបាយរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ យន្តការទាំង ៨ចំណុចនោះ គឺ ១. កំណត់អាណត្តិនាយករដ្ឋមន្ត្រីត្រឹម២អាណត្តិ, ២. មិនអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីបង្កើតក្រុមអង្គរក្សដោយខ្លួនឯង, ៣. តម្រូវឲ្យនាយករដ្ឋមន្ត្រីរស់នៅក្នុងនិវេសនដ្ឋានរបស់រដ្ឋ, ៤. បង្កើតតុលាការរដ្ឋបាល, ៥. ឋានន្តរសក្កិចាប់ពីឧត្តមសេនីយ៍ ត្រូវអនុម័តដោយរដ្ឋសភា, ៦ អព្យាក្រឹតមន្ត្រីរាជការ, ៧. ពលរដ្ឋ ត្រូវបោះឆ្នោតជ្រើសរើសនិងបោះឆ្នោតដកតំណាងនៅគ្រប់លំដាប់ថ្នាក់ ដោយខ្លួនឯងផ្ទាល់, ៨. បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រតាមប្រព័ន្ធចម្រុះ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
បោះឆ្នោត
ឃោសនា
LDP
រដ្ឋសភា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម