ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
អ្នកជិះកង់ជាង១៦០នាក់ ចូលរួមក្នុងព្រឹត្តិការណ៍ Cambodia MTB Series 2018
18, Jul 2018 ,
2:11 pm
រូបភាព
×
ដោយ:
ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ Cambodia MTB Series 2018 ជុំទី៣ ដែលរៀបចំនៅបរិវេណភ្នំជាល ក្នុងខេត្តកំពង់ស្ពឺបានទាក់ទាញអ្នកជិះកង់ជាតិ និងអន្តរជាតិកើនឡើងជាង១០ភាគរយ បើធៀបនឹងឆ្នាំមុន។ ទោះបីអំឡុងពេលប្រកួត ភ្លៀងបានបង្គឲ្យផ្លូវមានស្ថានភាពលំបាកក៏ដោយ តែព្រឹត្តិការណ៍នេះ បានបញ្ចប់ដោយជោគជ័យ និងទទួលបានការវាយតម្លៃខ្ពស់ពីថ្នាក់ដឹកនាំ។ ព្រឹត្តិការណ៍នេះ រៀបចំឡើងដើម្បីស្វែងរកជើងខ្លាំងជិះកង់ភ្នំប្រចាំឆ្នាំ និងពង្រឹងសមត្ថភាព សម្រាប់ត្រៀមប្រជែងក្នុងព្រឹត្តិការណ៍អន្តរជាតិនាពេលខាងមុខ។
លោកឧកញ៉ា វង្ស ខាន់ពៅ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយានបានបញ្ជាក់ថា ការប្រណាំងកង់ភ្នំ Cambodia MTB Series ជុំទី៣ បានទាក់ទាញអត្តពលិកជាតិ និងអន្តរជាតិជាង១៦០នាក់ចូលរួម។ ចំនួននេះ កើនឡើងជាង១០ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ លោកឧកញ៉ាបានវាយតម្លៃថា មិនត្រឹមតែកើនឡើងចំនួនអ្នកចូលរួមនោះទេ សូម្បីសមត្ថភាព និងបច្ចេកទេសក៏មានការកើនឡើងដែរ។
«សម្រាប់ការប្រកួតនៅលើទឹកដីខេត្តកំពង់ស្ពឺនេះមានអ្នកចូលរួមច្រើន គឺកើនឡើងប្រមាណ១០ភាគរយ បើប្រៀបនឹងការប្រកួតឆ្នាំមុន។ ចំណែកបញ្ហាបច្ចេកទេស និងការអនុវត្តផ្ទាល់លើទីលាន យើងមើលឃើញថា អត្តពលិកយើងធ្វើបានល្អ គឺមានកម្រិតបច្ចេកទេសប្រហាក់ប្រហែលទៅនឹងប្រទេសជិតខាង។ អត្តពលិកយើងប្រឹងប្រែងប្រកួតគ្នាដោយឆន្ទៈពិតប្រាកដ ធ្វើឲ្យការប្រកួតនេះបានបញ្ចប់ដោយជោគជ័យ»។ ជាការលើកឡើងរបស់លោកឧកញ៉ា វង្ស ខាន់ពៅ។
លោកឧកញ៉ាបានបន្ថែមថា ទោះបីកាប្រកួតនៅភ្នំជាល ក្នុងខេត្តកំពង់ស្ពឺមានស្ថានភាពផ្លូវលំបាក និងមានឧបសគ្គច្រើនក៏ដោយ តែការប្រកួតក្រោមតំណក់ភ្លៀងរលឹមស្រិចៗមួយនេះ បានប្រព្រឹត្តទៅយ៉ាងរលូន និងបញ្ចប់ដោយជោគជ័យ។ ប៉ុន្តែដោយសារអំឡុងពេលប្រកួតមានភ្លៀង បានធ្វើផ្លូវមានស្ថានភាពរអិល ដែលបង្កឲ្យមានអ្នកជិះមួយចំនួនដួល តែមិនបង្កឲ្យមានរបួសនោះទេ។
ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានក្រោយចប់ការប្រកួតលោកឧកញ៉ា វង្ស ខាន់ពៅ បាននិយាយថា៖«ការប្រកួតជុំទី៣ នៅភ្នំជាល ក្នុងខេត្តកំពង់ស្ពឺនេះ មានលក្ខណៈបច្ចេកទេសច្រើន ព្រោះត្រូវជិះកង់ឆ្លងកាត់ឧបសគ្គ ដោយមានផ្លូវបត់បែនឡើងភ្នំ ចុះភ្នំ ឡើងទួល ចុះចំណោទ និងការជិះកង់លើភ្លឺស្រែ ក្រោមដំណក់ទឹកភ្លៀង ដែលមានស្ថានភាពផ្លូវរអិល ប៉ុន្តែអត្តពលិករបស់យើង ធ្វើបានល្អ ដោយបានឆ្លងកាត់ឧបសគ្គទាំងនោះបានយ៉ាងជោគជ័យទាំងអស់គ្នា»។
ទោះបីការប្រកួត និងការបំពាក់មេដាយជូនម្ចាស់ជ័យលាភីធ្វើឡើងក្រោមដំណក់ភ្លៀងរលឹមស្រិចៗ ទាំងអត្តពលិកជាតិ និងអន្តរជាតិបានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយយ៉ាងខ្លាំង ពិសេសព្រឹត្តិការណ៍នេះ បានបន្សល់អនុស្សាវរីយ៍យ៉ាងច្រើនដល់អត្តពលិក។ ព្រោះអត្តពលិកទាំងនេះ បានជិះកង់លើផ្លូវភ្នំ ដែលមានស្ថានភាពបត់បែន ឡើងចុះ ប្រកបដោយលក្ខណៈបច្ចេកទេស និងឧបសគ្គប្លែកៗ ដែលពួកគេមិនធ្លាប់ជួបកន្លងមក។
អត្តពលិកចូលរួមជាង១៦០នាក់ខាងលើមកពីភ្នំពេញ ខេត្តសៀមរាប ខេត្តកណ្តាល ខេត្តកំពង់សោម ខេត្តកំពង់ស្ពឺ និងខេត្តបាត់ដំបង៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ប្រណាំងកង់
វង្ស ខាន់ពៅ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
1 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
2 ថ្ងៃ
សមត្ថកិច្ចខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ
6 ថ្ងៃ
«បុរាណ»និង«បូរាណ» មានអត្ថន័យដូចគ្នា
6 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម