អន្តរជាតិ
ទីក្រុង​ហុងកុង​មាន​គម្រោង​ដាក់​បម្រាម​លើ​គណបក្សនយោបាយ​ដែល​គាំទ្រ​ដល់​ឯករាជ្យភាព​របស់​ទីក្រុង​ហុងកុង​
18, Jul 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​ក្រុម​អាជ្ញាធរ​ក្នុង​ទីក្រុង​ហុងកុង​បានចាប់ផ្តើម​ចាត់វិធានការ​មិនដែល​ធ្លាប់មាន​ពីមុនមក​ទៅលើ​គណបក្សនយោបាយ​ដែល​ទាមទារ​ឯករាជ្យភាពរ​បស់​ដែនដី​ហុងកុង​ពី​ប្រទេស​ចិន​។ ប្រធាន​នាយកដ្ឋាន​សន្តិសុខ និង​សុវត្ថិភាព​សាធារណៈ លោក John Lee បានប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក​បាន​ផ្ញើលិខិត​មួយច្បាប់​ទៅកាន់​លោក Andy Chan ស្ថាបនិក​របស់​គណបក្ស​ជាតិ​ហុងកុង Hong Kong National Party ដោយ​ទុកពេល​ឲ្យ​លោក​២១​ថ្ងៃ​ដើម្បី​ឲ្យ​លោក​ធ្វើការ​បកស្រាយ​ពី​មូល​ហេតុដែល​មិនគួរ​ត្រូវដាក់​បម្រាម​ទៅលើ​ក្រុម​នេះ​។​



​លោក Lee បាន​ថ្លែងថា​លោក​កំពុង​ពិចារណា​ដាក់​បម្រាម​ទៅលើ​ក្រុម​ណា​ដែល​ត្រូវបាន​ចាត់ទុកថា​ធ្វើ​សកម្មភាព​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​និង​សុវត្ថិភាព​សាធារណៈ ប៉ុន្តែ​លោក​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​អំពី​ការចោទប្រកាន់​ជាក់លាក់​ណាមួយ​ប្រឆាំងនឹង​ក្រុម​នេះ​នោះទេ​។ នៅក្រោម​ច្បាប់​ហុងកុង​សន្តិសុខ​ជាតិ​ត្រូវបាន​ចាត់ទុកថា​ជាការ​ការពារ​បូរណភាព​ទឹកដី និង​ឯករាជ្យភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​លោក Lee បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​ថា «​នៅក្នុង​ទីក្រុង​ហុងកុង​យើង​មាន​សេរីភាព​ក្នុងការ​ជួបជុំ ប៉ុន្តែ​សិទ្ធិ​នេះ​ឥឡូវ​គ្មាន​ដែន​កំណត់​ទេ​»​។​

​នេះ​ជា​លើកទីមួយ​ហើយ​ដែល​រដ្ឋាភិបាល​ហុងកុង​មាន​គម្រោង​ដាក់​បម្រាម​ទៅលើ​គណបក្សនយោបាយ​ចាប់តាំងពី​ចក្រភព​អង់គ្លេស​បានប្រគល់​អធិប​តេ​យ្យ​ភាព​ឲ្យ​ទៅ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​វិញ​កាលពី​ឆ្នាំ​១៩៩៧​។​

​គណបក្ស​ជាតិ​ហុងកុង​ដែល​គាំទ្រ​ឯករាជ្យភាព​របស់​ទីក្រុង​ហុងកុង​បានកើត​ឡើង​ពី​បដិវត្តន៍​ក្រោម​ឆ័​ត្រ​ទ្រង់ទ្រាយ​ធំ​កាលពី​ឆ្នាំ​២០១៤​ដែលជា​ការតវ៉ា​នៅតាម​ដងផ្លូវ​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com