អត្ថបទពាណិជ្ជកម្ម
Vivo Y71 ស្មា​ត​ហ្វូ​ន​អេក្រង់ Full View ទាន់សម័យ បង្ហាញខ្លួន​នៅ​ទីផ្សារ​កម្ពុជា​ជាមួយ​តម្លៃ​ធូរ​ថ្លៃ​ជាង​មុន​
18, Jul 2018 , 3:53 pm        
រូបភាព
Y71 មិនមែនជា​ម៉ូ​ឌែ​ល​ថ្មី​នោះទេ វា​ជា​ស្មា​ត​ហ្វូ​ន​កម្រិត ធុន​មធ្យម​របស់ vivo ដែល​បាន​ចេញលក់​រួចហើយ ក្នុង​ទីផ្សារ​កម្ពុជា ហើយក៏​ទទួលបាន​ការគាំទ្រ ពី សំណាក់​អតិថិជន​ច្រើន​ផងដែរ​។ បើ​យោងតាម​ផេ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន vivo ពេលនេះ Y71 ស៊េរី​ថ្មី ជាមួយនឹង​ជម្រើស​រ៉េ​ម​ថ្មី បានបង្ហាញ​វត្តមាន​សាជាថ្មី​ម្តងទៀត ជាមួយ​តម្លៃ​សមរម្យ​ជាង​មុន​។

​គួរបញ្ជាក់​ផងដែរ​ថា ស៊េរី​ថ្មី​នេះ មិន​ខុសពី​ស៊េរី​មុន​ច្រើន​ទេ​។ ចំណុច​ដែល​ខុស​ធំជាងគេ​នោះ គឺជា​ផ្នែក​រ៉េ​ម និង​កាមេរ៉ា របស់​ទូរស័ព្ទ​។

​ទាំងនេះ គឺជា​លក្ខណៈ​ផ្សេងទៀតរ​បស់ vivo Y71 ថ្មី ដែលមាន​៖



-​    ​រ៉េ​ម ២GB  ដំណើរការ​ដោយ Android 8.1 Oreo និង​មាន​ផ្ទាំង Interface ប្រភេទ FunTouch 4.0 ។ វា​មាន Chipset ជា​ប្រភេទ Snapdragon 425 និង CPU Quad-Core 1.4 GHz​។  ចំពោះ អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន មាន​ទំហំ ១៦GB ថែម​ក្រៅ​បាន ២៥៦GB កម្លាំង​ថ្ម​ទំហំ ៣៣៦០ mAh + មុខងារ​សន្សំសំចៃ​ថ្ម មាន​អេក្រង់ Full-View ប្រភេទ IPS LCD ទំហំ ៦​អ៊ី​ញ អាច​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត HD+ (៧២០ x ១៤៤០) pixels ។

-​    ​មាន​វិមាត្រ (១៥៥.៨៧ x ៧៥.៧៤ x ៧.៨)​ម​ម និង​ទម្ងន់ ១៥០​ក្រាម​។​
-​    ​ជម្រើស​ពណ៌​: មាស និង​ខ្មៅ​គ្រើម​។​
-​    ​កាមេរ៉ា​ក្រោយ​ទំហំ ៨MP (f.2.0) និង​កាមេរ៉ា​មុខ​ទំហំ ៥MP (f.2.2) + បច្ចេកវិទ្យា AI Face Beauty​។​
-​    ​មុខងារ​ដោះ​សោរ​តាមរយៈ​ការ​ស្កេ​ន​មុខ (Face Access)​។​



​បើសិន​មាន​ចំណាប់អារម្មណ៍​ចំពោះ vivo Y71  ២GB ថ្មី​នេះ គឺអាច​រក​ជាវ​បាន នៅតាម​បណ្តា​ហាង​លក់​ទូរ​សព្ទ​នានា នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃ ១៨ ខែកក្កដា នេះ​តទៅ ជាមួយ​តម្លៃ​ពិសេស ត្រឹមតែ​១៤៩​ដុល្លារ ប៉ុណ្ណោះ​៕
 
( អត្ថបទ​ពាណិជ្ជកម្ម )



© រក្សាសិទ្ធិដោយ thmeythmey.com