ជាតិ
សេដ្ឋកិច្ច
NBC ព្រមាន​ដក​អាជ្ញា​បណ្ណ​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​យក​អត្តសញ្ញាណប័ណ្ណ​ពី​ពលរដ្ឋ​ដែល​មក​ខ្ចីប្រាក់​
18, Jul 2018 , 9:39 pm        
រូបភាព
​ធនាគារជាតិ​នៃ​កម្ពុជា​(NBC) បាន​ព្រមាន​ពិន័យ​យ៉ាងធ្ងន់ធ្ងរ ឈានដល់​ការដក​អាជ្ញា​បណ្ណ​អាជីវកម្ម ចំពោះ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ណា ដែល​បន្ដ​យក​អត្តសញ្ញាណ​បណ្ណ សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់នៅ ពី​ប្រជាពលរដ្ឋ​ដែល​មក​ខ្ចីប្រាក់​។ ការព្រមាន​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​សកម្មភាព និង​មិន​យកចិត្តទុកដាក់ អនុវត្តន៍​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយចំនួន តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ NBC កាលពី​ខែមីនា ឆ្នាំ​២០១៦​មក​។​



​ជាមួយគ្នានេះ​ធនាគារជាតិ​នៃ​កម្ពុជា ក៏បាន​ស្នើ​ដល់​សាធារណជន ប្រុងប្រយ័ត្ន និង​ចៀសវាង​ការប្រើប្រាស់ អត្ត​សញ្ញា​បណ្ណ សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់នៅ សម្រាប់​ការធានា​លើ​ការខ្ចី​ឥណទាន​នានា​៕



Tag:
 គ្រឹះស្ថាន​ហិរញ្ញវត្ថុ​
  NBC
  អត្តសញ្ញាណប័ណ្ណ​
© រក្សាសិទ្ធិដោយ thmeythmey.com