ជាតិ
សហគ្រិន​ថៃ​ជាច្រើនរូប ទស្សនកិច្ច​សិក្សា​ស្វែងយល់​ពី​ដំណើរការ និង​ការរីកចម្រើន​របស់​ហា​ង​បេ​ប៊ី អោត​ឡេ​ត
19, Jul 2018 , 11:09 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១៨ ខែកក្កដា សហគ្រិន​វ័យក្មេង​ថៃ​ជាច្រើនរូប មកពី​ក្រុមហ៊ុន​ផ្សេងៗ​នៅក្នុង​ប្រទេស បានធ្វើ​ទស្សនកិច្ច​នៅ​ហា​ទំនិញ​កុមារ បេ​ប៊ី អោត​ឡេ​ត ដើម្បី​សិក្សា និង​ស្វែងយល់​ពី​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ហាង​ទំនិញ​កុមារ​មួយ​នេះ​។


​ទស្សនកិច្ច​នេះ ជា​ផ្នែក​មួយ​នៃ​កម្មវិធី Thailand-Cambodia Business Matching ដែល​រៀបចំ​ដោយ  កម្មវិធី​បណ្តាញ​នៃ​សហគ្រិន​វ័យក្មេង ឬ​Yen-D is Young Entrepreneur Network Program (YEN-D) និង​គាំទ្រ​ដោយ​នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស​(DFT) នៅក្នុង​ប្រទេស​ថៃ ។ បច្ចុប្បន្ន DFT បាន​បង្កើត​កម្មវិធី​ជាច្រើន ដើម្បី​ផ្សព្វផ្សាយ​ពី​អាជីវកម្ម​សម្រាប់​កម្ពុជា និង​ថៃ និង​រវាង​ថៃ និង​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា វៀតណាម​(CLMVT)​។​


 
​ជាទូទៅ​សហគ្រិន​ទាំងអស់​តែង​ជួបគ្នា​នៅក្នុង​ប្រទេស​ថៃ ប៉ុន្តែ​លើក​នៃ​សហគ្រិន​វ័យក្មេង​ប្រមាណ​៩០​នាក់ មកពី​ក្រុមហ៊ុន​ផ្សេងៗ​គ្នា នៅក្នុង​ប្រទេស​ថៃ បានធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា ដើម្បី​មើល​ឲ្យ​ឃើញ​ជាក់ ពី​សក្តានុពល​អាជីវកម្ម នៅក្នុង​ប្រទេស​កម្ពុជា​។ ពួកគេ​បានធ្វើ​ទស្សនកិច្ច​ផ្សារ​ម៉ាក្រូ និង​ក្រុមហ៊ុន​ធំៗ​ចំនួន​៣​ផ្សេងទៀត ហើយ​បេ​ប៊ី អោត​ឡេ​ត ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​បី ដែល​សហគ្រិន​វ័យក្មេង​ពី​ប្រទេស​ថៃ បានធ្វើ​ទស្សនកិច្ច និង​ស្វែងយល់​ពី​កត្តា​ជោគជ័យ​យ៉ាង​សហ័ស​នៃ​ហាង​ទំនិញ​កុមារ​ដែល​ធំជាងគេ​នៅ​កម្ពុ​ជាមួយនេះ​។ 
 
​ការរីកចម្រើន​ដ៏​ឆាប់រហ័ស​របស់​ហាង​ទំនិញ​កុមារ Baby Outlet ជា​ហេតុផល​ចម្បង ដែល​នៃ​ទស្សនកិច្ច​នេះ​។ 
 
​ក្នុង​ទស្សនកិច្ច​នោះ ក្រុម​សហគ្រិន​ថៃ​បាន​បង្ហា​ភាព​ភ្ញាក់ផ្អើល​ចំពោះ យ៉ាងខ្លាំង ចំពោះ​ការ​ភិ​វឌ្ឍន៍​ដ៏​ឆាប់រហ័ស និង​គួរ​ឲ្យ​កត់សម្គាល់​របស់​ហាង​ទំនិញ​បេ​ប៊ី​អោត​ឡេ​ត និង​ការ​នាំចូល​ផលិតផល​ដោយផ្ទាល់​ពី​ប្រទេស​ជាង​៤០ នៅ​ជុំវិញ​ពិភពលោក​។ ពួកគេ​អះអាងថា ហាង​ទំនិញ ដូច​ហាង​បេ​ប៊ី​អោត​ឡេ​ត គឺ​កម្រ​មាន​ណាស់ បើទោះជា​នៅ​ប្រទេស​ថៃ​ក៏ដោយ​។ ពួកគេ​បានស្នើ​ឲ្យ បេ​ប៊ី អោត​ឡេ​ត ឲ្យ​ពង្រីក​សាខា​ទៅដល់​ប្រទេស​ថៃ​ផងដែរ​។ 


 
 បេ​ប៊ី អោត​ឡេ​ត បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០១៤ ដែល​មិន​ត្រឹមតែ​ផ្តោតលើ​គ្រប់​ទំនិញ​ដែលជា​តម្រូវការ​របស់​ទារក​នោះទេ ប៉ុន្តែ​ក៏មាន​ទំនិញ​សម្រាប់​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​ផងដែរ​។  បច្ចុប្បន្ន បេ​ប៊ី អោត​ឡេ​ត ដែល​ទំនិញ​ប្រមាណ​ជា​១​ម៉ឺន ៥​ពាន់​មុខទំនិញ បាន​ពង្រីក​ខ្លួន​ដល់​៣​សាខា ដោយ​សាខា​នីមួយៗ សុទ្ធ​តែមាន​ទំហំ​ធំ​ទូលាយ និង​ស្ថិតនៅ​ចំ​តំបន់​សក្តានុពល​នៅក្នុង​ទីក្រុង​ភ្នំពេញ​។ ហាង​បេ​ប៊ី អោត​ឡេ​ត នីមួយៗ ទទួលបាន​អតិថិជន​ប្រមាណ​១​ពាន់​នាក់ ជា​រៀងរាល់ថ្ងៃ ហើយ​បេ​ប៊ី អោត​ឡេ​ត មាន​គោលដៅ​ឲ្យ​ហាង​របស់ខ្លួន​ក្លាយជា​គោលដៅ ដ៏​ទំនើប​ប្រណីត​មួយ ដែល​អាណាព្យាបាល​អាច​រក​សម្ភា​រ​សម្រាប់​កូនៗ​បាន​នៅក្នុង​ហាង​តែមួយ ជាមួយនឹង​បទពិសោធន៍​ដ៏​អស្ចារ្យ​៕ 







© រក្សាសិទ្ធិដោយ thmeythmey.com