ជាតិ
សង្គមជាតិ
ស្ពានសំរោងផ្លូវជាតិលេខ៤ អាចឲ្យឡានធុនតូចធ្វើដំណើរបានហើយ រូបពីក្រសួងធនធានទឹក៖ ស្ពានសំរោង លើផ្លូវជាតិលេខ៤
× ស្ពានសំរោង នៅលើកំណាត់ផ្លូវជាតិលេខ៤ ដែលស្ថិតក្នុងឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ អាចឲ្យរថយន្តធុនតូច-ស្រាល ធ្វើដំណើរឆ្លងកាត់បានហើយ ខណៈដែលរថយន្តធំៗ មិនទាន់អនុញ្ញាតឲ្យឆ្លងកាត់នៅឡើយ។ នេះជាការបញ្ជាក់របស់ លោក សៅ បុរីវឌ្ឍនៈ អភិបាលស្រុកកំពង់សីលា ដែលបានប្រាប់សារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះ។
អភិបាលស្រុកសីលា បានថ្លែងដូច្នេះថា៖«វេលាម៉ោង១០ព្រឹកនេះ ទឹកនៅស្ពានសំរោងនេះ បានស្រកផុតស្ពាន និងផ្លូវជាតិទាំងស្រុងហើយ ដែលអាចឲ្យរថយន្ត ដឹកអ្នកទេសចរ ឬរថយន្តតូចៗ ធ្វើដំណើរបាន។ ដោយឡែករថយន្តធុនធ្ងន់ ដូចជា រថយន្តកុងតឺន័រ រថយន្តដឹកខ្សាច់ រថយន្តដឹកថ្ម និងរថយន្តដឹកស៊ីម៉ងត៍ជាដើម មិនអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់ឡើយ» ។
លោក បានបញ្ជាក់ថា ប្រភេទរថយន្តធុនធ្ងន់ទាំងនោះ នឹងអាចធ្វើដំណើរឆ្លងកាត់បានវិញ នៅថ្ងៃស្អែក ប្រសិនបើជំនន់ទឹកភ្លៀងបានស្រកអស់៕
Tag:
ទឹកជំនន់
ផ្លូវជាតិលេខ៤
© រក្សាសិទ្ធិដោយ thmeythmey.com