ជាតិ
សេដ្ឋកិច្ច
កម្ពុជា នាំអង្ករចេញ២៧ម៉ឺនតោន ក្នុងរយៈពេល៦ខែ
× ភ្នំពេញ៖ កម្ពុជា នាំអង្ករចេញជាង២០ម៉ឺនតោន ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៨នេះ។ អង្ករទាំងនោះ នាំចូលទៅក្នុងប្រទេសចំនួន៥៦ ។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្រសួងកសិកម្ម បានឲ្យដឹងថា ការនាំអង្ករចេញ នៅក្នុងមិថុនាកន្លងមក មានចំនួនសរុប៣១ ៣១៨តោន ដែលមានការកើនឡើង ៣៩៣តោន បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧។ អង្ករទាំងនេះ នាំចេញតាមច្រកចេញ-ចូលតែមួយ។
ប៉ុន្តែបើសរុបតួលេខនាំចេញនេះ ក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ មានចំនួន២៧១,៥៣៧តោន ទៅកាន់ប្រទេសចំនួន៥៦ ដែលក្នុងនោះ ចិន ឈរនៅលំដាប់លេខ១ ដែលទិញអង្ករកម្ពុជា ជាង៦ម៉ឺនតោន បារាំងលំដាប់លេខ២ (ជិត៤ម៉ឺនតោន) ម៉ាឡេស៊ី លេខ៣ (ជិត២ម៉ឺនតោន) ហ្គាបុង (ជិត២ម៉ឺនតោន) ប៉ូឡូញ និងអង់គ្លេសជាដើម ។ នេះជាការបញ្ជាក់របស់ក្រសួងកសិកម្ម។
បើតាមក្រសួងដដែល ការបង្កើនផលស្រូវវស្សា ក្នុងរយៈពេល៦ខែនេះ សម្រេចបាន១,៤លានហិកតា ជិត៦០ភាគរយ នៃផែនការ២,៥លានហិកតា៕
© រក្សាសិទ្ធិដោយ thmeythmey.com