កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool ចំណាយ ៨៧​លាន​ដុល្លារ​ទិញ​អ្នកចាំទី​ថ្លៃ​ជាងគេ​លើ​លោក Alisson ពី Roma
20, Jul 2018 , 11:21 am        
រូបភាព
Liverpool បានធ្វើ​ឲ្យ​អ្នក​ចាំ​ប្រេ​ស៊ី​ល Alisson ក្លាយជា​អ្នកចាំទី​មានតម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​បំផុត​លំដាប់​ពិភពលោក​ក​បន្ទាប់​ពីយ​ក​រូបគេ​ពី AS Roma មកកាន់​ទឹកដី​អង់គ្លេស​ដោយ​ចុះកិច្ចសន្យា​រយៈពេល ៦ ឆ្នាំ​។ នេះ​បើតាម​ការផ្សាយ​របស់គេ​ហ​ទំព័រ​ផ្លូវការ Liverpool ​។​



​ក្លិប​រហស្សនាម​ហង្ស​ក្រហម មិនបាន​បង្ហាញ​តម្លៃ​ខ្លួន Alisson នោះទេ ប៉ុន្តែ Roma អះអាងថា​កិច្ចព្រមព្រៀង​ផ្ទេរ​នេះ​មានតម្លៃ​រហូតដល់ ៦៦,៨​លាន​ផោន (៨៧​លាន​ដុល្លារ​អាមេរិក​) ដែល​ធ្វើ​ឲ្យ​រូបគេ​បំបែក​កំណត់ត្រា​អ្នកចាំទី​ថ្លៃ​ជាងគេ​លើ​លោក​នាពេល​បច្ចុប្បន្ន​។​

​អ្នកចាំទី វ័យ ២៥​ឆ្នាំ​រូបនេះ ជា​ជម្រើស​ទី​១​របស់លោក​គ្រូបង្វឹក Tite សម្រាប់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ក្នុង​ព្រឹត្តិការណ៍ World Cup នៅ​រុស្ស៊ី​កន្លងទៅ​។ សម្រាប់​ក្លិប Alisson បាន​បង្ហា​ខ្លួន​ក្នុង​ក្របខណ្ឌ Serie A រយៈពេល ២​ឆ្នាំ ដោយ​ជាប់​ជម្រើស​ដំបូង​ឲ្យ Roma ៣៧​ប្រកួត​នៅ​រដូវ​កាល ២០១៧-២០១៨​។​

​ការមកដល់​ទឹកដី Anfield អតីត​សមា​ជិ​ក្រុម Internacional លើកឡើងថា​៖«​ទាក់ទង​នឹង​ជីវិត និង​អាជីព​របស់ខ្ញុំ​នេះ​ជា​ជំហាន​ដ៏​ធំ​មួយ​សម្រាប់​ខ្ញុំ​ក្នុង​ការចូល​រួមជាមួយ​ក្លិប​ល្បី​មួយ​នេះ​»​។​

​កាលពី​ខែមករា​កន្លងទៅ ក្រុម​រងជើង​ឯក​ពាន​រង្វាន់​កំពូល​អឺរ៉ុប Champions League នេះ ក៏បាន​បំបែក​កំណត់ត្រា​នាំយក​ខ្សែការពារ​ថ្លៃ​ជាង​គេលើ​លោក Virgil van Dijk ពី Southampton ក្នុងតម្លៃ ៩៧​លាន​ដុល្លារ​។​

 Alisson ជា​កីឡា​ករទី​៤​ហើយ​ដែល Liverpool ទិញ​ចូលក្នុង​រដូវ​កាល​នេះ ក្នុងនោះ​មាន Fabinho ពី Monaco (៥២​លាន​ដុល្លារ​), Naby Keita ពី RB Leipzig (៦២​លាន​ដុល្លារ​) និង Xherdan Shaqiri ពី Stock City (១៧​លាន​ដុល្លារ​)៕
 

Tag:
 បាល់ទាត់​
  Alisson
  Liverpool
  Roma
© រក្សាសិទ្ធិដោយ thmeythmey.com