ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ស្រុកស្រែអំបិល នៅតែរងជំនន់ទឹកភ្លៀងខ្លាំង ខណៈស្ថានភាពស្រុក៣ទៀត វិលទៅសភាពធម្មតា
20, Jul 2018 ,
3:36 pm
រូបភាព
×
ដោយ:
ថ្មីៗ
កោះកុង៖ ស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងស្រុកស្រែអំបិល នៅតែរងគ្រោះខ្លាំងជាងគេ ខណៈស្ថានភាពស្រុក៣ទៀត បានវិលទៅរកសភាពធម្មតាវិញ។ អាជ្ញាធរខេត្តកោះកុង កំពុងតាមដាន និងដោះស្រាយបញ្ហារងគ្រោះរបស់ពលរដ្ឋរស់នៅតំបន់នោះ។
គិតត្រឹមថ្ងៃទី២០ កក្កដា ភ្លៀងនៅតែបន្តធ្លាក់ចុះ ដែលធ្វើឲ្យស្ថានភាពស្រុកស្រែអំបិល កាន់តែរងគ្រោះធ្ងន់ធ្ងរ ដោយសារជំនន់ទឹកភ្លៀង។ ស្ថានភាពទឹកនេះ បានបណ្ដាលឲ្យលិចលង់ផ្ទះប្រជាពលរដ្ឋ៤០៨គ្រួរសារ នៅក្នុងភូមិចំនួន៤ រួមមានភូមិបាក់អង្រុត ភូមិព្រះអង្គកែវ ភូមិពោធិបឹង និងភូមិបានទៀត ក្នុងឃុំដងពែង ។ ចំណែកដីស្រែចម្ការជាង១ហិតារងការខូចខាត ខណៈគោក្របី និងសត្វចិញ្ចឹម រួមទាំងគោយន្តរបស់ពលរដ្ឋពេលនេះ ត្រូវបានអាជ្ញាធរ កំពុងយកចិត្តទុកដាក់ជួយដោះស្រាយ។ នេះជាការបញ្ជាក់របស់អភិបាលស្រុកស្រែអំបិល លោក ទួន សិលា ដែលបានបន្ថែមថា មកពេលនេះ មិនទាន់មានមនុស្សស្លាប់ ដោយសារជំនន់ទឹកភ្លៀងនោះទេ។
បើតាមលោក ទួន សិលា ភូមិសាស្ត្រតំបន់ពលរដ្ឋកំពុងរងគ្រោះខាងលើ ជាវាលទំនាប និងខ្លះទៀតហ៊ុំព័ទ្ធព្រៃឈើតាមជើងភ្នំ ដែលធ្វើឲ្យលំបាកដឹកជញ្ចូនស្បៀងអាហារផងដែរ។
ទាក់ទងនឹងបញ្ហានេះ អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង ក៏បានដឹកនាំក្រុមការងារចុះទៅពិនិត្យស្ថានភាពប៉ះពាល់ និងផ្តល់ស្បៀងអាហារមួយចំនួន ដល់ប្រជាពលរដ្ឋរងគ្រោះជិត៣០០នាក់ ដែលកំពុងត្រូវការជំនួយផងដែរ។
គួរបញ្ជាក់ថា ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងស្រុកស្រែអំបិល កំពុងរងគ្រោះខ្លាំងជាងគេ ខណៈស្ថានភាពស្រុក៣ទៀត គឺស្រុកថ្មបាំង ស្រុកមណ្ឌលសីមា និងស្រុកកោះកុង បានវិលទៅរកសភាពធម្មតាវិញ ក្រោយពីទឹកហូរចូលទៅតាមព្រែក និងសមុទ្រ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ទឹកជំនន់
កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
13 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម