ជាតិ
ផ្លូវ​សរុប​១៣​ខ្សែ រង​ការខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង​
20, Jul 2018 , 5:58 pm        
រូបភាព
រូបភាពបានពីក្រសួងធនធានទឹក និងឧតុនិយម
រូបភាពបានពីក្រសួងធនធានទឹក និងឧតុនិយម
​ជំនន់​ទឹកភ្លៀង​ក្នុង​សប្តាហ៍​នេះ បានធ្វើ​ឲ្យ​ផ្លូវជាតិ និង​ផ្លូវ​ក្នុង​ខេត្ត​សរុប​១៣​ខ្សែ រង​ការខូចខាត​ជាខ្លាំង​។ នេះ​បើ​យោងតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​បានចេញ​សេចក្ដីជូនដំណឹង​នៅ​ថ្ងៃទី​២០ ខែកក្កដា​នេះ​។​



​ផ្លូវជាតិ​ទាំងនោះ មាននៅ​កំណាត់​ផ្លូវជាតិ​លេខ​២, លេខ​៣, លេខ​៣៣, លេខ​៤១, លេខ​៤៥, លេខ​៤៥, លេខ​៤៨, លេខ​៥៧ និង​កំណាត់​ផ្លូវ​ខេត្ត​លេខ​១៤៨, លេខ​៣៧៧, លេខ​១៣៣២, លេខ​១៣៣៣, លេខ​១៣៣៥, លេខ​១៥៩ ដែល​ទទួល​ការខូចខាត​ស្រទាប់​ផ្លូវ ផ្នែក​ខាងលើ ដោយសារ រថយន្ដ​ទឹក​ទំនិញ​ធុន​ធំ បើក​វាង​ពី​ផ្លូវជាតិ​លេខ​៤ និង​កំណាត់​ផ្លូវ​ខេត្ត​លេខ​១៣២ ដែល​រង​ការ​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង​។​

​ជាមួយគ្នានេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំពុង​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ក្នុង​តំបន់​ដែល​កំពុង​ជួប​បញ្ហា ដើម្បី​សង្គ្រោះ និង​សម្រួល​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​។ ក្នុង​សេចក្តីជូនដំណឹង​ខាងលើនេះ បាន​ឲ្យ​ដឹងថា​បន្ទាប់ពី​ឥទ្ធិពល​ជំនន់​ទឹកភ្លៀង​នេះ​បាន​ថយចុះ ក្រសួង​នឹង​ចាប់ផ្ដើម​ជួសជុល និង​ស្ដារ​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ស្ពាន​ឡើងវិញ​ជាបន្ទាន់ ដើម្បី​ធានា​ឲ្យ​មាន​និរន្ដរភាព​ចរាចរណ៍​ជា​ប្រក្រតី​៕



Tag:
 ទឹកជំនន់​
  ផ្លូវ​
© រក្សាសិទ្ធិដោយ thmeythmey.com