ជាតិ
សុខភាព
ការញ៉ាំអាហាររបស់កូនអ្នកចាប់ពី ៦ខែ ដល់ ៣ឆ្នាំ
× កូនរបស់អ្នក នៅតែត្រូវការទឹកដោះម្តាយ ឬម្សៅទឹកដោះគោ ប៉ុន្តែឥឡូវនេះ គេក៏អាចចាប់ផ្តើមញ៉ាំហូបអាហាររឹងតូចៗបន្ថែមទៀត។ គេអាចចាប់ផ្តើមអនុវត្តជំនាញផឹក និងការសម្របសម្រួលដោយដៃទៅម្ខាង ដោយគ្មានការកំពប់ ឬធ្លាក់ឡើយ។
ពី៨ ទៅ ១០ ខែ
វាជាពេលវេលាសម្រាប់ការញ៉ាំអាហារដោយប្រើម្រាមដៃ។ គេអាចប្រើម្រាមដៃរបស់ខ្លួន ដើម្បីយកអាហារតូចៗដាក់ចូលមាត់។ គេទទួលបានល្អប្រសើរជាងមុន ក្នុងការបរិភោគអាហារដែលផ្តល់ជូននៅលើស្លាបព្រាមួយ។
សមត្ថភាពផឹក និងទំពារមានភាពប្រសើរឡើង។ ប្រសិនបើកូនរបស់អ្នកអាចអង្គុយដោយខ្លួនឯង ក្នុងរយៈពេលយូរ គេអាចចូលរួមជាមួយអ្នកនៅតុញ៉ាំបាយ (លើកៅអីសុវត្ថិភាពកុមារ)។
១០ ទៅ ១២ ខែ
គេអាចកាន់ពែង និងស្លាបព្រា ហើយចាប់ផ្តើមញ៉ាំខ្លួនឯង។ គេអាចប្រើបបូរមាត់របស់គេ ដើម្បីទទួលបានម្ហូបអាហារលើស្លាបព្រា។ គេគ្រប់គ្រងអាហារគេដោយប្រើម្រាមដៃយ៉ាងងាយស្រួល។ គេអាចទទួលទានអាហារជាច្រើនប្រភេទខុសៗគ្នា។ គេក៏អាចចង្អុលបង្ហាញ ឬទៅរកម្ហូបនៅពេលដែលគេចង់ញ៉ាំ ឬឃ្លាន។
ពី ១២ ទៅ ១៨ ខែ
គេអាចប្រើស្លាបព្រាដោយខ្លួនឯង (ទោះជាមិនតែងតែល្អក៏ដោយ)។ គេអាចផឹកទឹកពីកែវបានហើយ។ គេអាចបិទមាត់ គ្រវីក្បាល ឬប្រើសញ្ញាផ្សេងទៀត ដើម្បីឲ្យអ្នកដឹងថាគាត់ឆ្អែតហើយ។
ពី ១៨ ទៅ ២៤ ខែ
គេអាចធ្វើឲ្យមានការរញ៉េរញ៉ៃតិចតួច នៅពេលបរិភោគ។ ការប្រើស្លាបព្រា និងដៃកាន់តែប្រសើរឡើង។
ពី ២៤ ទៅ ៣៦ ខែ
គេអាចញ៉ាំដោយខ្លួនគាត់ ឬក៏លេងអាហារនោះទៀតផង។ គេត្រៀមខ្លួនរួចរាល់ ក្នុងការញ៉ាំអ្វីគ្រប់យ៉ាង ហើយចូលចិត្តជ្រើសរើសអ្វីដែលគេចង់។
ឧបត្ថម្ភដោយ៖ ហាង Baby Outlet ដែលជាហាងទំនិញទារក កុមារ និងស្ត្រីមានផ្ទៃពោះធំជាងគេនៅកម្ពុជា។ ទំនាក់ទំនងលេខទូរសព្ទ 017 222 978, 017 886 685 និងលេខ 017 888 292 ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com