ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វិធី​ទាំងនេះ អាចជួយ​កុំ​ឲ្យ​កើត​ស្នាម​ផ្លែ​ក្រោយ​កើតមុន​រួច​បាន​
22, Jul 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការថែរក្សា​ស្បែ​កបាន​យ៉ាង​ល្អាច​ជួយ​កាត់បន្ថយ​ការកើត​មុន និង​ជួយ​កុំ​ឲ្យ​កើតជា​ស្នាម​ផ្លែ ឬ​ស្នាក​ស្នាម​នៃ​ការកើត​មុន​បាន​។ ខាងក្រោម​នេះ​គឺជា​វិធី​ងាយៗ​ដែល​អ្នក​អាច​ធ្វើបាន​ដូចជា​៖


  •     លាង​សម្អាត​ស្បែក​ដោយ​ប្រុងប្រយ័ត្ន​ចំនួន​ពីរដង​ក្នុង​មួយថ្ងៃ​និង​ក្រោយ​ពេលដែល​បែកញើស​ខ្លាំង​
  •     លាង​សម្អាត​ស្បែក​ជាមួយនឹង​ផលិតផល​សម្អាត​ស្បែក​ថ្នមៗ ចាប់ពី​គល់​សលក់​រហូតដល់​ចង្កា​។ លាង​សម្អាត​វិញ និង​ចៀសវាង​ការប៉ះពាល់​នឹង​របស់​ដែល​អាច​រលាក​
  •     លាង​សម្អាត​សក់​រាល់ថ្ងៃ​និង​ញឹកញាប់​បើសិន​ស្បែក​ចេញ​ជាតិ​ប្រេង​ច្រើន​
  •     មិនត្រូវ​ញិច​មុន​ឡើយ ព្រោះ​វា​អាច​នាំ​ឲ្យ​មាន​ស្នាម​ផ្លែ ឬ​ស្នាក​ស្នាម​បាន​
  •     ចូរ​ថែរក្សា​ស្បែក​កុំ​ឲ្យ​មានការ​រលាក​ដោយសារ​ពន្លឺព្រះអាទិត្យ​។ ថ្នាំ​ជំងឺ​មុន​មួយចំនួន​អាចធ្វើ​ឲ្យ​ស្បែក​ងាយ​នឹងរង​ការ​រលាក​ណាស់​
  •     ចូរ​ស្វែងរក​ផលិតផល​ថែរក្សា​ស្បែក​ណា​ដែល​ល្អ​ចំពោះ​ស្បែក និង​ផលិតផល​ថែរក្សា​សក់​ផងដែរ​
  •     ចៀសវាង​ឧបករណ៍​កីឡា កាបូបស្ពាយ​ខាងក្រោយ និង​របស់​ផ្សេងៗ​ទៀត​ដែល​តម្រូវ​ឲ្យ​ត្រដុស​ស្បែក​ច្រើន​៕
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com