កំណាព្យ
ពីនេះ ពីនោះ
តួឯក​ល្បី​ដោយសារ​មាន​តួរង​កំដរ​ឆាក​
21, Jul 2018 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ


​បទ ផ្កាឈូក​រីក

-​បាន​តួឯក ខ្លះ​ប្រែ​ប្លែក ស្រែក​គ្រាន់បើ​
​បាន​តួឯក គេ​សរសើរ ខ្លះ​ឡើងចាង​
​បាន​តួឯក ភ្លេច​តួរង នៅក្បែរ​ខាង
​បាន​តួឯក អួត​ក្អេងក្អាង ភ្លេច​អ្នក​ដឹក​។​

-​តួឯក​ល្អ ក៏​មិនអាច គ្មាន​តួរង​
​តួឯក​ល្អ អាច​លេង​ឆ្គង ខ្វះ​ភាព​ថ្នឹក​
​តួឯក​ល្អ នៅ​ត្រូវការ គ្រូបង្វឹក​
​តួឯក​ល្អ ខ្វះ​អ្នក​ដឹក ដួល​ដាច់​ផ្ងារ​។​

-​ជា​តួឯក ចែក​ភាព​ល្បី ដល់​គ្រប់គ្នា​
​ជា​តួឯក កុំ​រួញរា នឹង​ប្រាប់ថា​
​ជា​តួឯក ខ្លួន​បាន​ល្បី ព្រោះ​នរណា​
​ជា​តួឯក ភាព​អស្ចារ្យ កើត​ក្រោយ​ឆាក​។​

-​ឯក​បាន​ល្បី តិច​ច្រើនក្តី នឹកឃើញ​គេ​
​ឯក​បាន​ល្បី កុំ​ខ្សឹប​ជេរ រង​កំសាក​
​ឯក​បាន​ល្បី កុំ​ភ្លេច​ស្តី រង​អ្នក​យ៉ាក​
​ឯក​បាន​ល្បី ខ្ពស់​លើ​ឆាក មើល​ក្រោម​ផង​៕


© រក្សាសិទ្ធិដោយ thmeythmey.com