ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វិស័យ​ឯកជន និង​អាជ្ញាធរ​ចាប់ដៃគ្នា​លើកដំបូង​លើកកម្ពស់​ការងារ​អប់រំ​បេតិកភណ្ឌ​
21, Jul 2018 , 10:19 pm        
រូបភាព
​សៀមរាប​៖ កន្លងមក គេ​សង្កេតឃើញថា ការងារ​វប្បធម៌ ការអភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​ផ្សេងៗ មានតែ​ស្ថាប័នរដ្ឋ ឬ​ស្ថាប័ន​អន្ដរជាតិ​តែប៉ុណ្ណោះ ដែល​តែងតែ​ចូលរួម​ឈឺឆ្អាល និង​បារម្ភ​ពី​សម្បត្តិ​ទាំងនោះ​។ ខុសពី​ពេលមុន បច្ចុប្បន្ន មាន​វិស័យ​ឯកជន​ជាច្រើន​បាន​លូកដៃ​ក្នុង​ការងារ​ទាំងនេះ​។ ចាត់ទុកថា​ជា​លើកទីមួយ​ហើយ ដែល​វិស័យ​ឯកជន និង​អាជ្ញាធរ​នៅ​ខេត្តសៀមរាប បាន​ចាប់ដៃគ្នា​លើ​គម្រោង​លើកកម្ពស់​ការងារ​អប់រំ​បេតិកភណ្ឌ​។



​សូម​ស្តាប់​សំឡេង​៖




​ការ​ចាប់ដៃគ្នា​នេះ គឺ​លើ​គម្រោង​ដាំ​កូនឈើ​នៅក្នុង​ឧទ្យាន​អង្គរ ដែល​វិស័យ​ឯកជន​បាន​ចូល​រួមទាំង​កម្លាំងកាយ និង​ធនធាន​ថវិកា​។ ថវិកា​ដែល​ទទួលបាន​ពី​គម្រោង​នេះ ត្រូវបាន​បង្វែរ​ទៅលើ​ការងារ​អប់រំ​បេតិកភណ្ឌ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាននិងកំពុង​អនុវត្តន៍​នៅតាម​សាលា​ចំនួន​ពីរ​ក្នុង​រមណីយដ្ឋាន​អង្គរ​។ គម្រោង​នេះ បាន​បណ្ដុះបណ្តាល​កុមារ​ដែលជា​អ្នករស់នៅ​ក្នុង​រមណីយ​ដ្ឋា​ន ឬ​ឧទ្យាន​អង្គរ ឱ្យ​ពួកគេ​យល់​ពីអ្វី​ជា​សម្បត្តិ​វប្បធម៌ និង​ត្រូវធ្វើ​អ្វីខ្លះ ដើម្បី​ចូលរួម​ការងារ​ទាំងនេះ​។​









Tag:
 គម្រោងអប់រំបេតិកភណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com