ពីនេះ ពីនោះ
រូបត្លុក
ប្រាក់​ដែល​រកបាន ត្រូវ​ចំណាយ​លើ​សេវា​សុខាភិបាល​ស្ទើរ​អស់​
22, Jul 2018 , 8:39 am        
រូបភាព
ដោយ:
​ការចំណាយ​ទៅលើ​សេវា​សុខាភិបាល បាន​ក្លាយជា​បន្ទុក​ដ៏​ធ្ងន់​សម្រាប់​មនុស្ស​គ្រប់រូប នាពេល​បច្ចុប្បន្ន​។ អ្នកក្រ មិនអាច​ទៅរក​សេវា​សុខាភិបាល​ល្អ​បានទេ​។ ពួកគេ​បង្ខំចិត្ត ទៅរក​សេវា​ព្យាបាល​តាមបែប​បុ​រណ ថ្នាំ​ឬ​ស​ឈើ ឬ​ទៅរក​គ្រូហ្ម ស្រោច​ទឹក ស្តោះ ផ្លុំ ចូល​រូប បញ្ជាន់អារក្ស​ជាដើម​។ អ្នកមាន​ធនធាន​តិចតួច ក៏​ទៅរក​សេវា​ព្យាបាល​នៅ​ពេទ្យ​រដ្ឋ​។ ឯ​អ្នកមាន​ប្រាក់​មធ្យម និង​ច្រើន គេ​ទៅរក​ការព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន ឬក៏​ជិះ​យន្តហោះ​ទៅ​ព្យាបាល​នៅ​បរទេស​។ មួយឆ្នាំៗ ប្រាក់​ជាច្រើន​លាន​ដុល្លារ បាន​ហូរ​ចេញពី​ប្រទេស​កម្ពុជា ទៅ​ប្រទេសជិតខាង ព្រោះតែ​ប្រជាជន​ចង់បាន​សេវា​សុខាភិបាល​ប្រកបដោយ​គុណភាព​។ ដោយសារ​សេវា​សុខាភិបាល​មានតម្លៃ​ថ្លៃ ចំណូល​របស់​ប្រជាជន​ស្ទើរ​ទាំងអស់ ត្រូវ​ចំណាយ​លើ​សេវា​នេះ​។ តាមពិត សេវា​សុខាភិបាល គឺជា​បន្ទុក​របស់​រដ្ឋ​។ រដ្ឋ​មាន​ភារកិច្ច​បង្កើន​សេវា​សុខាភិបាល​ឲ្យ​បាន​ច្រើន ប្រកបដោយ​គុណភាព​ល្អ​ផងដែរ​។​




© រក្សាសិទ្ធិដោយ thmeythmey.com