ជាតិ
រថយន្ត
អូរ​សោម និង​ភ្នំ​ឱ​រ៉ា​ល់ ទទួលបាន​ទេសចរ​កា​ន់​តែ​ច្រើន ក្រោយ​កម្មវិធី​«Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» បាន​ទៅដល់​ទៅ​ទីនោះ​
23, Jul 2018 , 7:19 pm        
រូបភាព
​ភ្នំពេញ​៖ តំបន់​ទេសចរណ៍​អូរ​សោម នៃ​ខេត្តពោធិ៍សាត់ និង​ភ្នំ​ឱ​រ៉ា​ល់ នៃ​ខេត្តកំពង់ស្ពឺ  ទទួលបាន​ទេសចរណ៍​កាន់តែច្រើន​ពីមួយថ្ងៃ ទៅមួយថ្ងៃ​។ កំណើន​ភ្ញៀវទេសចរ កើតឡើង​ក្រោយ​ក្រុមការងារ​នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» បានធ្វើ​ដំណើរ​ទៅ​តំបន់​នេះ​។ ទន្ទឹម​នឹងមាន​កំណើន​ភ្ញៀវទេសចរ មគ្គទេសក៍​ទេសចរ នៅ​តំបន់​ទាំងពីរ ក៏​កើនឡើង​ដែរ​។ តំបន់​អូរ​សោម កើន​អ្នក​នាំ​ភ្ញៀវ​ពី​២​នាក់ ដល់​ជិត ៣០​នាក់ ឯ​អ្នក​នាំ​ភ្ញៀវ​ឡើង​ភ្នំ​ឱ​រ៉ា​ល់​កើន​ពី​៥​នាក់​ដល់​២០​នាក់​។​



​កម្មវិធី​«Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» បានធ្វើ​ដំណើរ​ទៅដល់ តំបន់​អូរ​សោម ដែល​ស្ថិតនៅ​ក្នុងស្រុក​វាលវែង នៃ​ខេត្តពោធិ៍សាត់ និង​ភ្នំ​ឱ​រ៉ា​ល់ ដែលជា​ភ្នំ​ខ្ពស់​ជាងគេ​នៅ​កម្ពុជា ស្ថិតក្នុង​ភូមិសាស្ត្រ​ខេ​ត​កំពង់ស្ពឺ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ កាន់តែច្រើន​ទៅៗ​ៗ បាន​ចាប់អារម្មណ៍​ទៅ​កម្សាន្ត​នៅ​តំបន់​ទាំងពីរ​នេះ​។

​លោក នួន លីម មគ្គទេសក៍​ទេសចរណ៍​នៅ​អូរ​សោម បញ្ជាក់ថា ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បានធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​តំបន់​អូរ​សោម​នេះ ដែល​ធ្វើ​ឲ្យ​លោក​នឹកស្មាន​មិន​ដល់ ព្រោះ​ចំនួន​កើនឡើង​។ មគ្គទេសក៍​រូបនេះ លើកឡើង​យ៉ាង​ដូច្នេះ​៖ «​ខ្ញុំ​មិនដែល​បានគិត​សោះ ទាក់ទង​នឹង​ចំនួន​ភ្ញៀវ​នេះ​ទេ​។ ប៉ុន្តែ​ទើបតែ​រយៈពេល​ពីរ​ឆ្នាំនេះ ខ្ញុំ​បាន​បូកសរុប​ចំនួន និង​ទិន្នន័យ ឃើញថា​អ្នកទេសចរ​មកលេង​ច្រើន តាំងពី​រយ រហូតដល់​ពាន់​នាក់​»​។ 

​បើតាម​លោក នួន លីម ៦​ខែ​ដើម​ឆ្នាំនេះ តំបន់​ទេសចរណ៍ធម្មជាតិ​អូរ​សោម មាន​ភ្ញៀវទេសចរ​អន្តរជាតិ​ទៅ​កម្សាន្ត​ចំនួន​៨១១​នាក់ ដែល​នេះ​ជា​តួលេខ​មួយ​ដ៏​ច្រើន​។ ម្យ៉ាងវិញទៀត ការកើនឡើង​ភ្ញៀវទេសចរ​នេះ បាន​បង្កើត​មុខរបរ​ដល់​ពលរដ្ឋ​ក្នុង​ឃុំ​អូរ​សោម ជាពិសេស​អ្នក​នាំ​ភ្ញៀវ​នៅទីនេះ​ផងដែរ​។



​ដោយឡែក ការធ្វើដំណើរ​ឡើងទៅ​កាន់​កំពូលភ្នំ​ឱ​រ៉ា​ល់​វិញ ក៏មាន​ភ្ញៀវទេសចរ​កើនឡើង​ច្រើន​ដូច​តំបន់​អូរ​សោម​ផងដែរ​។ លោក ឈឺ​ន ឈី​ម អ្នក​នាំ​ផ្លូវ​ឡើង​ភ្នំ​ឱ​រ៉ា​ល់ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា  រយៈពេល​៧​ខែ​ដើម​ឆ្នាំនេះ ភ្នំ​ឱ​រ៉ា​ល់ មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ធ្វើដំណើរ​ឡើងទៅ​កាន់​កំពូលភ្នំ​ចំនួន ១១០០​នាក់ ។ ចំនួន​នេះ កើនឡើង​ជាង​ឆ្នាំមុន​។ នេះ​បើតាម​អ្នក​នាំ​ភ្ញៀវទេសចរ​ឡើង​ភ្ន​ឱ​រ៉ា​ល់ ដែល​បាន​បន្តថា ក្រោយ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» បានធ្វើ​ដំណើរ​ឡើងទៅ​កាន់​កំពូលភ្នំ​ឱ​រ៉ា​ល់​មក មាន​ភ្ញៀវទេសច​ខ្មែរ​កាន់តែច្រើន​បាននាំគ្នា​ទៅកាន់​កំពូលភ្នំ​។

​ក្រៅពី​ចំនួន​ភ្ញៀវទេសចរ​កើនឡើង ចំនួន​អ្នក​នាំ​ផ្លូវ​ឡើង​ភ្នំ ក៏​កើនឡើង​ផងដែរ គឺ​កើន​ពី ៥​នាក់​ដល់​២០​នាក់​។ លោក ឈឺ​ន ឈី​ម អះអាង​ទៀតថា ចំនួន​ភ្ញៀវទេសចរ​ដ៏​ច្រើន​បែបនេះ បានធ្វើ​ឲ្យ​ជីវភាព​គ្រួសារ និង​សហគមន៍​របស់លោក មាន​ប្រាក់ចំណូល​បន្ថែមទៀត​។ លោក ឈឺ​ម ឈី​ម សង្ឃឹមថា ចុងឆ្នាំ​២០១៨​នេះ នឹងមាន​ភ្ញៀវទេសចរ​កើនឡើង​ដល់ ១៥០០​នាក់​។​



​សូមបញ្ជាក់ថា កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​»​ផ្តួចផ្តើម​រៀបចំ និង​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​រៀបចំ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com និង Fresh News ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំងប្រទេស​។ កម្មវិធី​នេះ នឹង​ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍​ដែលមាន​សក្តានុពល និង​ដែល​គេ​មិនសូវ​ស្គាល់​មក​បង្ហាញ​អ្នកតាមដាន ក៏ដូចជា​រួមចំណែក​ព​ង្រី​ក​សក្តានុពល​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់ ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក​៕











Tag:
 ឱ​រ៉ា​ល់​
 ​អូរ​សោម​
 ​ពោធិ៍សាត់​
 ​កំពង់ស្ពឺ​
 Mercedes-Benz
 ​ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com