ពីនេះ ពីនោះ
ខ្មែរ​ប្រើពាក្យ «​ព្រី​យ៉ុង​» ជា​កម្ចី​ពី​បរទេស​ជាង​ពាក្យ​ខ្លួនឯង​«​សំណៅ​ឯកសារ​»
25, Jul 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រជាជន​ទូទាំងប្រទេស​ទៅហើយ ប្រើពាក្យ «​ព្រី​យ៉ុង​» ទាំង​មិនទាន់​ដឹងថា​ពាក្យ​នេះ ជា​ពាក្យ​ខ្មែរ ឬ​ជា​កម្ចី​ពី​បរទេស​នៅឡើយ​។ ជាទូទៅ «​ព្រី​យ៉ុង​» ជា​ពាក្យ​កម្ចី​ពី​បរទេស ដែល​ពេញនិយម​របស់ សិស្ស និង​និស្សិត យកមកប្រើ​ជា​ទម្លាប់មាត់​ទៅហើយ​។ ដោយឡែក​ពាក្យ «​សំណៅ​ឯកសារ​»​ជា​ពាក្យ​ខ្មែរ ដែល​មានន័យ​ដូចនឹង​ពាក្យ «​ព្រី​យ៉ុង​» ដែរ តែ​មិនសូវមាន​អ្នក​ប្រើ​ជា​ញឹកញាប់​ប៉ុន្មាន​ទេ​។



«​ព្រី​យ៉ុង​» និង​«​សំណៅ​ឯកសារ​» មានន័យថា ជាការ​ចម្លង​ពី​ច្បាប់ដើម ទុកជា​សម្គាល់​។ បេក្ខជន​ប្រលង​សញ្ញាបត្រ​ទុតិយភូមិ​មិនត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​យក សំណៅ​ឯកសារ ចូលក្នុង​មណ្ឌល​ប្រលង​ឡើយ​។ 

​មូលហេតុ​ដែល​នាំ​ឲ្យ​ពួកគេ​និយម​ប្រើពាក្យ​ដែលជា​កម្ចី​ពី​បរទេស ដោយ​ជំនួស​ពាក្យ​ខ្មែរ​នោះ ដោយសារ​ពួកគេ​និយម​ប្រើ​ភាសាបរទេស​ច្រើនជាង​ពាក្យ​ខ្មែរ​។ ឧទាហរណ៍​៖ «​ទូកដរ​» ពាក្យ​កម្ចី​ពី​យួន ពាក្យ​ខ្មែរ «​កំពង់ចម្លង​», «​កាវ​»​ជា​ពាក្យ​កម្ចី​ពី​ចិន ពាក្យ​ខ្មែរ​«​ជ័រ​», Cute (​ឃ្យូ​ត​) ជា​ពាក្យ​អង់គ្លេស ពាក្យ​ខ្មែរ «​ស្អាត​»,​ពាក្យ​អង់គ្លេស​«​ហេ​ឡូ​» ពាក្យ​ខ្មែរ «​សួស្តី​»​។​ល​៕


Tag:
 ពន្យល់​ពាក្យ​
 ​ព្រី​យ៉ុង​
  សំណៅ​ឯកសារ
© រក្សាសិទ្ធិដោយ thmeythmey.com