ជាតិ
ទឹកជំនន់ទន្លេសេសានផ្នែកខាងក្រោមឡើងដល់ទៅ៩,៣៤ម៉ែត្រ រូបថតពីក្រសួងធនធានទឹក និងឧតុនិយម
× គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែកក្កដានេះ ទឹកទន្លេសេសានផ្នែកខាងក្រោម នៅឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី នៅតែបន្តកើនឡើងដល់កម្ពស់ ៩,៣៤ម៉ែត្រ ដែលលើសពីកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន។
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ទឹកទន្លេនៅផ្នែកខាងក្រោមនេះ នឹងបន្តកើនឡើងមួយកម្រិតបន្ថែមទៀត ហើយនឹងចាប់ស្រកចុះវិញជាបន្តបន្ទាប់នៅរសៀលថ្ងៃនេះ។ ដោយឡែក ទឹកទន្លេសេសានផ្នែកខាងលើ នៅឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តេតនគិរី បានស្រកចុះវិញហើយ។
ជំនន់ទឹកភ្លៀងដែលបង្កឲ្យកម្ពស់ទឹកនៅតាមដងទន្លេសេសាន មានការកើនឡើង និងបណ្ដាលឲ្យស្រុកចំនួន៤ កំពុងលិចលង់នោះ គឺកើតឡើងដោយសារតែជំនន់ទឹកភ្លៀងហូរធ្លាក់ពីប្រទេសវៀតណាម ដែលមានព្រំប្រទល់ជាប់ខេត្តរតនគិរីនេះតែម្ដង៕
© រក្សាសិទ្ធិដោយ thmeythmey.com