កីឡាអន្តរជាតិ
អន្តរជាតិ
អតីត​កីឡាករ Leeds និង​ជម្រើសជាតិ​អង់គ្លេស Madeley ស្លាប់​ក្នុង​អាយុ​៧៣​ឆ្នាំ​
24, Jul 2018 , 5:08 pm        
រូបភាព
​អតីត​ខ្សែការពារ Leeds United និង​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អង់គ្លេស​លោក Paul Madeley បាន​ស្លាប់​នៅ​អាយុ ៧៣​ឆ្នាំ ដោយសារ​ជំងឺ​រ៉ាំរ៉ៃ​រយៈពេល​ច្រើន​ឆ្នាំ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។



​លោក Madeley ដែលមាន​រហស្សនាម «Rolls Royce» បានបង្ហាញ​ខ្លួន ៧២៤ ប្រកួត​ឲ្យ​ក្លិប Leed រហូតដល់​ចូលនិវត្តន៍​នៅ​ឆ្នាំ ១៩៨០ ។ លោក​ត្រូវបាន​ឲ្យ​ដឹងថា​បាន​ទទួលរង​ជំងឺ​ប្រចាំ​កាល​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ មុនពេល​ទទួលមរណភាព​នេះ​។​

Madeley ជា​សមាជិក​សំខាន់ (Key Player) សម្រាប់​ក្លិប​នៅ​អង់គ្លេស​នេះ​ដែល​បាន​ជួយ​ក្រុម​ឈ្នះ​ពានរង្វាន់​លី​គ​កំពូល​នៅក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ Don Revie នៅ​ឆ្នាំ​១៩៦៩ និង​១៩៧៤ បូករួម​ទាំង​ពាន League Cup ក្នុង​ឆ្នាំ​១៩៦៨ និង FA Cup ឆ្នាំ​១៩៧២ ។



​អ្វីដែល​អស្ចារ្យ​នោះ ក្នុងអំឡុងពេល​ស្នាក់នៅ​ទឹកដី Elland Road ១៧​រដូវ​កាល លោក​បាន​នាំ Leeds ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​កំពូល​អឺរ៉ុប European Cup ដែល​បច្ចុប្បន្ន​ប្តូរ​មក Champions League ចំនួន​២​លើក ក្នុងនោះ​រងជើង​ឯក​មួ​យ​លើក​នៅ​ឆ្នាំ​១៩៧៣ និង​គ្រង​ជើងឯក​នៅ​ឆ្នាំ​១៩៧៥​។​

​សម្រាប់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​វិញ ខ្សែការពារ​រហស្សនាម «Rolls Royce» ដែល​កើត​ក្នុង​ក្រុង Beeston បានបង្ហាញ​ខ្លួន ២៤​លើក ចន្លោះ​ពី​ឆ្នាំ​១៩៧១ ដល់​១៩៧៧៕




Tag:
 បាល់ទាត់​
  Paul Madeley
  Leeds United
  ស្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com