ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការបំបាត់​ការឈឺចាប់​ក្នុងពេល​សម្រាលកូន​
25, Jul 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការគ្រប់គ្រង​ការឈឺចាប់​ក្នុងពេល​សម្រាលកូន​គឺជា​ជម្រើស​ផ្ទាល់ខ្លួន​របស់​ស្ត្រី​ម្នាក់ៗ ដោយ​ខ្លះ​ចង់​ប្រើ​ថ្នាំ និង​មិនបាច់​ប្រើ​ថ្នាំ​។ ខាងក្រោម​នេះ​ខ្ញុំ​សូម​ចែករំលែក​នូវ​ការឈឺចាប់​បែប​ធម្មជាតិ​មួយចំនួន​ដែល​អ្នក​អាចធ្វើ​ក្នុងពេល​សម្រាលកូន​បាន​៖


  •     អនុវត្ត​វិធី​បន្ធូរ​អារម្មណ៍ និង​ដកដង្ហើម​ជ្រៅៗ​
  •     សម្រួល​ការឈឺចាប់​ជាមួយនឹង​ការ​ងូតទឹក​ក្តៅ ឬ​សុំ​ឲ្យ​ប្តី​ម៉ាស្សា​ឲ្យ​
  •     ប្រើប្រាស់​វិធី​ព្យាបាល​ដោយ​ក្តៅ និង​ត្រជាក់​ដូចជា ការ​ស្អំ​ទឹក​ត្រជាក់​នៅលើ​ថ្ងាស និង​ស្អំ​ទឹក​ក្តៅ​នៅលើ​ចង្កេះ​
  •     ជ្រើសរើស​ជំហរ​ណាមួយ​ដែល​ផ្តល់​ផាសុកភាព​បំផុត​ក្នុងពេល​សម្រាល ដោយ​អាច​ជាការ​ឈរ អង្គុយ​ត្រេ​ត​ខ្លួន ឬ​អង្គុយ​ត្រង់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com