ជាតិ
អភិបាលខេត្ត​ស្ទឹងត្រែង​៖ ឃុំ​៤​នៅ​ស្រុក​សៀម​ប៉ាង កំពុង​លិចលង់​
25, Jul 2018 , 9:04 am        
រូបភាព
ពលរដ្ឋត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ រូបថត ក្រសួងធនធានទឹក
ពលរដ្ឋត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ រូបថត ក្រសួងធនធានទឹក
​ទឹកជំនន់​ដែល​ហូរ​ចេញពី​ការបាក់​ទំនប់​វា​រី​អគ្គិសនី Se-Pian Se Nam Noi ក្នុង​ខេត្ត Attapeu ប្រទេស​ឡាវ បានធ្វើ​ឲ្យ​លិច​តំបន់​មួយចំនួន​នៅក្នុង ឃុំ​ថ្មកែវ ឃុំ​សន្តិភាព និង​ឃុំ​សេកុង ក្នុងស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។ នេះ​ជាការ​បញ្ជាក់​របស់ ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង ប្រាប់​សារព័ត៌មាន ThmeyThmey នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ លោក​អភិបាលខេត្ត បាន​បញ្ជាក់ថា ការហូរ​ទឹក​ជន​លិច​តំបន់​ក្នុង​ឃុំ​ចំនួន​៤​នេះ មិនមាន​គ្រោះថ្នាក់​ដល់​ប្រជាជន​ឡើយ ហើយក៏​មិនទាន់​វាយតម្លៃ​ទាក់ទង​នឹង​ផលប៉ះពាល់​លើ​ដំណាំ​ពលរដ្ឋ​នោះដែរ​។ 
 
​បច្ចុប្បន្ន​អាជ្ញាធរខេត្ត​ស្ទឹងត្រែង បាន​ជម្លៀស​ប្រជាពលរដ្ឋ ក្នុង​តំបន់​ដែល​លិច​ទឹក​មួយចំនួន​ទៅ​ទីទួល​សុវត្ថិភាព​។  លោក​បានបញ្ជាក់​ស្ថានភាព​ទឹក​ពេលនេះ កៀក​នឹង​ការប្រកាសអាសន្ន​ហើយ ដោយ​ទឹក​ទន្លេសេកុង មាន​កើនឡើង​កម្ពស់​ដល់​១១,៣០​ម៉ែត្រ ជិត​ដល់​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​ក្នុង​កម្ពស់ ១១,៥០​ម៉ែត្រ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com