ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
ផ្លូវ​ខូច រថយន្ត​ពិបាក​បើក មន្ត្រី​បោះឆ្នោត​មណ្ឌលគិរី ប្រើ​ដំរី​ដឹក​សម្ភារ​
25, Jul 2018 , 3:59 pm        
រូបភាព
ប្រភពរូបថត៖ គ.ជ.ប
ប្រភពរូបថត៖ គ.ជ.ប
ដោយ:
​មណ្ឌលគិរី​៖ មន្ត្រីការិយាល័យ​បោះឆ្នោត​លេខ ០០៨៣ ដែលមាន​ទីតាំងនៅ​ភូមិ​ឡៅ​រមៀត ឃុំក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ត្រូវ​ដឹកជញ្ជូន​សម្ភារ​បោះឆ្នោត​តាម ដំរី ទើប​អាច​ទៅដល់​។ ការប្រើប្រាស់​ដំរី​ទៅកាន់​ការិយាល័យ​នេះ មិនមែនជា​លើក​ទី​១​ឡើយ តែ​រាល់​ការបោះឆ្នោត​តែងតែ​ត្រូវធ្វើ​បែបនេះ ព្រោះ​ស្ថានភាព​ផ្លូវ​មានការ​លំបាក​។​



​ដើម្បី​ទៅដល់​ការិយាល័យ​លេខ​០០៨៣ ដែលមាន​អ្នកបោះឆ្នោត​ចំនួន ១៣៣​នាក់ ត្រូវ​ឆ្លងកាត់​អូរ​មួយ​មាន​ឈ្មោះថា «​ប្លាយ​» ដែល​មិនអំណោយផល​ដល់​រថយន្ត​អាច​ឆ្លងកាត់​បាន​នោះទេ គឺ​មានតែ​ប្រើដំរី​ប៉ុណ្ណោះ​ទើប​អាច​ទៅដល់​។

​យ៉ាងណា​មិញ បើទោះជា​ស្ថានភាព​ផ្លូវ​លំបាក​យ៉ាងណាក្ដី ក្នុងនាម​ជា​អ្នកបម្រើ​ការបោះឆ្នោត គ​.​ជ​.​ប​. នៅតែ​ព្យាយាម​ធ្វើយ៉ាងណា​ឲ្យ​សម្ភារ​បោះឆ្នោត​អាច​ទៅដល់​គោលដៅ​ឲ្យ​សុវត្ថិភាព​។ នេះ​បើតាម​ការ​សេចក្ដី​ជូន​ព័ត៌មាន​របស់ គ​.​ជ​.​ប​. ចេញផ្សាយ​នៅ​ល្ងាច​ថ្ងៃទី​២៥ ខែកក្កដា​៕


Tag:
 នយោបាយ​
 ​បោះឆ្នោត​
 ​គ​.​ជ​.​ប
© រក្សាសិទ្ធិដោយ thmeythmey.com