ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
កុងស៊ុលចិនប្រចាំខេត្តសៀមរាបស្នើកុំលក់ទំនិញក្លែងក្លាយឲ្យភ្ញៀវទេសចរចិន
25, Jul 2018 ,
8:19 pm
រូបភាព
លោក ម៉ូ យ៉ុន យ៉ុន អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ អគ្គកុងស៊ុលនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន តំណាងការិយាល័យប្រចាំខេត្តសៀមរាប បានសម្ដែងការបារម្ភចំពោះហាងមួយចំនួនក្នុងខេត្តសៀមរាប ដែលកំពុងចរាចរណ៍លក់វត្ថុសម្ភារក្លែងក្លាយដល់ភ្ញៀវទេសចរជនជាតិចិន។ ជាមួយនឹងបញ្ហានេះ លោកកុងស៊ុលបារម្ភថា នឹងអាចប៉ះពាល់ដល់សតិអារម្មណ៍ភ្ញៀវទេសចរនាពេលខាងមុខ។
លោក ម៉ូ យ៉ុន យ៉ុន (Mo Yuan Yuan) អគ្គកុងស៊ុលនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន តំណាងការិយាល័យប្រចាំខេត្តសៀមរាប បានបង្ហាញក្ដីបារម្ភពីផលប៉ះពាល់ចំនួនទេសចរចិន ខណៈដែលហាងលក់សម្ភារមួយចំនួន បាននិងកំពុងលក់របស់មិនពិត គ្មានគុណភាព និងមានតម្លៃខ្ពស់ដល់ទេសចរចិន។ លោកសុំឱ្យម្ចាស់ហាងទាំងនោះបញ្ឈប់សកម្មភាពទាំងនោះ ព្រោះអាចប៉ះពាល់ដល់ការធ្វើដំណើររបស់ទេសចរចិនមកកាន់កម្ពុជាទៅថ្ងៃខាងមុខ។
«យើងដឹងហើយថា ទេសចរចិនភាគច្រើនគាត់មកលេងតែម្ដងទេ។ ចុះពេលគាត់មក ហើយទិញប៉ះចំរបស់មិនពិត ក្លែងក្លាយ តើគាត់នឹងនិយាយអ្វីខ្លះពីស្រុកខ្មែរ? »។ នេះជាការពន្យល់របស់លោក ម៉ូ យ៉ុន យ៉ុន ក្នុងពិធីជួបជុំប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាបលើកទី៣០ ដែលធ្វើឡើងនៅល្ងាចថ្ងៃទី២៤ កក្កដា នៅភោជនីយដ្ឋាន ផាឡេត អង្គរ។ លោកបន្ថែមថា កន្លងមក ខាងអគ្គកុងស៊ុល ធ្លាប់បានដោះស្រាយនៅទីតាំងមួយចំនួន ដែលលក់សម្ភារ និងទំនិញក្លែងក្លាយនេះ ហើយក៏បានព្រមានដល់ម្ចាស់អាជីវកម្មទាំងនោះដែរ។
ជាមួយនឹងការបារម្ភនេះ លោកអគ្គកុងស៊ុល ក៏បានបង្ហាញអារម្មណ៍រីករាយជាមួយនឹងកំណើនទេសចរចិនមកកាន់កម្ពុជា ពិសេសខេត្តសៀមរាប ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកថានេះជាកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាលកម្ពុជា និងចិន ហើយតាមគម្រោង កម្ពុជានឹងទទួលទេសចរចិនចំនួន ២លាននាក់ ត្រឹមឆ្នាំ២០២០។
តាមការបញ្ជាក់របស់លោកអគ្គកុងស៊ុលដដែល ត្រឹមឆមាសទី១ ឆ្នាំ២០១៨នេះ ទេសចរចិនបានធ្វើដំណើរមកកម្សាន្តនៅខេត្តសៀមរាប មានប្រមាណជាង ៦០ម៉ឺននាក់ ហើយតាមការរំពឹងទុកឆ្នាំនេះកម្ពុជានឹងទទួលបានទេសចរចិនជាង មួយលាននាក់។
ជាមួយនឹងកំណើនទេសចរ ជនជាតិចិនក៏មានការវិនិយោគច្រើនដែរនៅខេត្ដសៀមរាប ទាក់ទងនឹងវិស័យទេសចរណ៍ ដូចជារោងមហោស្រព (សាលមហោស្រពស្នាមញញឹមអង្គរ និងអាណាចក្រអង្គរ) និងក្រុមហ៊ុនទេសចរណ៍ជាដើម។
គួរបញ្ជាក់ថា កម្មវិធីជួបជុំប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប (STC) លើកទី៣០ ធ្វើឡើងដោយមានអ្នកចូលរួមប្រមាណជិត១០០នាក់។ ពិធីនេះធ្វើឡើងដើម្បីផ្លាស់ប្តូរបទពិសោធ និងចែករំលែកព័ត៌មានទេសចរណ៍ពីគ្នាទៅវិញទៅមក។ កម្មវិធី ដែលធ្វើទៀងទាត់រៀងរាល់ខែនេះ ក៏បានអញ្ជើញវាគ្មិននៅតាមវិស័យនានាទាក់ទងនឹងទេសចរណ៍ មកធ្វើបទបង្ហាញ និងចែករំលែកដល់ប្រតិបត្តិការទេសចរណ៍ផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
កុងស៊ុលចិន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
5 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម