ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
បាក់ទំនប់វារីអគ្គិសនីរបស់ឡាវ ប្រជាពលរដ្ឋខ្មែរជាង១ពាន់គ្រួសារ នៅខេត្តស្ទឹងត្រែងត្រូវជម្លៀសចេញពីផ្ទះ
26, Jul 2018 ,
3:55 pm
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងធនធាន
×
ដោយ:
ស្ទឹងត្រែង៖ បន្ទាប់ពីបាក់ទំនប់វារីអគ្គិសនី សេពានសេណាមណយ ស្ថិតនៅខេត្តអត្តពឺ ប្រទេសឡាវ មានចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ឡាវ ទឹកបានហូរចូលមកទន្លេសេកុង ក្នុងភូមិសាស្ត្រស្រុកសៀងប៉ាង បណ្ដាលឱ្យឃុំ៤ ក្នុងចំណោមឃុំ៥ ដែលមានប្រជាពលរដ្ឋ ១២៨៩គ្រួសារ រងការប៉ះពាល់ត្រូវជម្លៀសទៅទីទួលមានសុវត្តិភាព ប៉ុន្តែនៅឡើយប្រជាប្រពលរដ្ឋមួយចំនួនក្នុងឃុំដដែលមិនទាន់ចាក់ចេញទេ។ នេះបើតាមការឱ្យដឹងពី លោក កែវ វី អ្នកនាំពាក្យគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
នៅក្នុងស្រុកសៀងប៉ាង ដែលមានឃុំ៤ ទទួលរងនូវការប៉ះពាល់ ដូចជាឃុំសេកុង ឃុំថ្មកែវ ឃុំសន្តិភាព និងឃុំព្រៃសម្បូរ។ នេះជាការបន្តរបស់ លោក កែវ វី និងបានបន្ថែមថា ទឹកបានហូរចូលទន្លេសេកុងនៃខេត្តស្ទឹងត្រែង ត្រឹមម៉ោង៩ថ្ងៃទី២៦ ខែកក្កដានេះ មានកម្ពស់ឡើងដល់ ១១,៩០ម៉ែត្រ ហើយការឡើងនេះលើសពីការប្រកាសឱ្យប្រុងប្រយ័ត្ន ១១,៥០ម៉ែត្រ។
ផ្ដល់បទសម្ភាសតាមរយៈទូរសព្ទប្រាប់ថ្មីៗ អ្នកនាំពាក្យគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី ថ្លែងថា អាជ្ញាធរខេត្តស្ទឹងត្រែងបានជម្លៀសប្រជាពលរដ្ឋទាំងយប់កាលពីថ្ងៃទី២៥ ខែកក្កដា ទៅទីទួលមានសុវត្ថិភាព ១២៨៩គ្រួសារ ចំណែកឯប្រជាពលរដ្ឋមួយចំនួនមិនទាន់ចាក់ចេញទេ ដោយសារផ្ទះរបស់ពួកគាត់ខ្ពស់ផុតពីទឹក។ ម្យ៉ាងទៀតពួកគាត់កំពុងរងចាំមើលថា តើទឹកនឹងអាចបន្តឡើងទៀតឬស្រកទៅវិញ។
លោក កែវ វី បញ្ជាក់ថា៖«ទឹកដែលហូរចូលទន្លេសេកុងអាចនឹងស្រក ប្រមាណពី ៧ថ្ងៃទៅ១០ថ្ងៃទៀត បើតាមការព្យាករក្រសួងធនធានទឹក។ ពីព្រោះអាងទន្លេមេគង្គ ស្ទឹងត្រែងមានកំពស់តែ ៩,៨២ម៉ែត្រ ដែលនៅសល់ច្រើនម៉ែត្រទៀត។ ដូច្នេះកម្ពស់ទឹកទន្លេមេគង្គដែលត្រូវប្រុងប្រយ័ត្នគឺកម្ពស់ ១០,៧០ម៉ែត្រ។ ហើយទឹកទន្លេសេកុង បានហូរទៅទន្លេមេគង្គ ដូច្នេះទឹកទន្លេមេគង្គនៅតែទទួលបានទឹកពីទន្លេសេកុងបានច្រើនបន្ថែមទៀត ដោយទឹកទន្លេសេកុងមិនចាល់ទេ»។
អ្នកនាំពាក្យគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្ថែមទៀតថា ចំពោះជំនន់ទឹកហូរមកពីឡាវ មិនបណ្ដាលឱ្យប្រជាពលរដ្ឋខ្មែរណាម្នាក់បាត់បង់ជីវិតទេ ពីព្រោះខាងកម្ពុជាបានត្រៀមលក្ខណៈទុកជាមុន នៅពេលអាជ្ញធរឡាវបានជូនដំណឹងមកកម្ពុជាអំពីការបាក់ទំបន់វារីអគ្គិសនីរបស់គេ កាលពីល្ងាចថ្ងៃទី២៣ ខែនេះ។ លោក ថា នៅពេលបានទទួលដំណឹងនេះហើយ គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែង បានមានចំណាត់ការនៅយប់ថ្ងៃទី២៤ ដូចជា ត្រៀមកម្លាំង និងសម្ភារឱ្យបានគ្រប់គ្រាន់ ហើយថ្ងៃទី២៥ បានជម្លៀសប្រជាពលរដ្ឋដែលត្រូវទឹកជន់លិចតាមផ្ទះទៅទីទួលសុវត្ថិភាព។ ប៉ុន្តែសម្រាប់អ្នកមួយចំនួន មិនទាន់ចេញទេភ្លាមៗទេ ដោយរងចាំមើលទឹកឡើងបន្ថែមទៀតឬស្រកទៅវិញ ពីព្រោះផ្ទះរបស់គាត់សង់ខ្ពស់ពីដី ណាមួយទឹកនៅមានសភាពហូរយឺតៗផងដែរ។
មន្ត្រីជាន់ខ្ពស់នៃគណៈកម្មការដដែលបានលើកឡើងថា ខេត្តស្ទឹងត្រែងជារៀងរាល់ឆ្នាំ តែងតែរងគ្រោះទឹកលិច បើមិនតូច ក៏ធំដែរ ដូច្នេះរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តបានត្រៀមទីទួលសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋរួចរាល់ហើយ មិនពិបាកទេក្នុងការយកសម្ភារដែលជារបស់ប្រើប្រាស់ទៅឡើយ មិនត្រឹមតែប៉ុណ្ណោះ ប្រជាពលរដ្ឋមានពេលគ្រប់គ្រាន់ដើម្បីជញ្ជូនផងដែរ ចំពោះការខូចខាតដោយសារជំនន់ទឹកនេះប្រាកដជាមាន ប៉ុន្តែមិនទាន់មានរបាយការណ៍បញ្ជាក់ពីខាងមូលដ្ឋាននៅឡើយទេ។ ជាមួយគ្នានេះដែរ អាជ្ញាធរ និងក្រសួងដែលពាក់ព័ន្ធបានចុះទៅជួយប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយមានការជួយឧបត្ថម្ភពីកាកបាទក្រហម ការព្យាបាលបឋមពីក្រសួងសុខាភិបាល ជាពិសេសនោះ ព្រះមហាក្សត្រព្រះអង្គក៏បានជួយឧបត្ថមស្បៀងមួយចំនួនផងដែរ។ លោក កែវ វី លើកឡើងបន្តថា រដ្ឋាភិបាលក៏ធ្លាប់បានចេញសេចក្ដីជូនដំណឹងទៅ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋឱ្យមានការត្រៀមលក្ខណៈប្រុងប្រយ័ត្នជាមុន ចំពោះជំនន់ទឹកភ្លៀង និងជំនន់ទន្លេផងដែរ។
បើតាមការឱ្យដឹងពីក្រសួងធនធានទឹក នៅម៉ោង១ រសៀល ថ្ងៃទី២៦ ខែកក្កដា ទឹកទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១២,០៦ម៉ែត្រ លើសពីកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ១១,៥០ម។ ហើយនៅថ្ងៃដដែលនេះដែរ ទឹកទន្លេមេគង្គក្នុងខេត្តត្បូងឃ្មុំ បានឡើងកម្ពស់ ១៣,៤១ម៉ែត្រ បានលិចចូលលំនៅដ្ឋានប្រជាពលរដ្ឋ ផ្លូវ និងផ្ទៃដីកសិកម្មមួយចំនួននៅតំបន់ទំនាបតាមដងទន្លេ ស្ថិតក្នុងឃុំទន្លេបិត និងឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ទឹកជំនន់
ប្រជាពលដ្ឋ
កែវ វី
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម