ជាតិ
បទសម្ភាសន៍
វីដេអូ
តើ​ការ​រើស​ដប​ទឹកដោះ​ត្រឹមត្រូវ ផ្តល់​ប្រយោជន៍​អ្វីខ្លះ​? ចុះបើ​រើស​ខុស អ្វី​ជា​គុណវិបត្តិ​?
26, Jul 2018 , 4:11 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នក​ម្តាយ​បច្ចុប្បន្ន​កាន់តែ​មមាញឹក​នឹង​ការងារ​ក្រៅ​ផ្ទះ ដូច្នេះ​ពួកគាត់​មិនមាន​ពេលបំបៅដោះកូន​គ្រប់ពេល​នោះទេ​។ ពួកគាត់​អាច​ជ្រើសរើស​ការបូមទឹក​ដោះ រ​ក្សា​ទុក​ក្នុង​ដប សម្រាប់​ឲ្យ​កូនបៅ ឬ​ជ្រើសរើស​ម្សៅ​ទឹកដោះគោ​សម្រាប់​កូន ប៉ុន្តែ​ពួកគាត់​ភ្លេច​គិតពី​ការជ្រើសរើស​ដប​ទឹកដោះ​ដែល​ត្រឹមត្រូវ​។



​អ្នកស្រី សុំ សុវណ្ណ​ណេ​ត Brand Manager នៃ​ផលិតផល​ដប​ទឹកដោះ Hegen បាន​បញ្ជាក់ថា ការជ្រើសរើស​ត្រូវ​ដប​ទឹកដោះ​ត្រឹមត្រូវ គឺ​ផ្តល់​ផលប្រយោជន៍​ទាំង​ម្តាយ និង​ទារក​។ អ្នកស្រី សុំ សុវណ្ណ​ណេ​ត បញ្ជាក់​ដូច្នេះ​៖«​ដប​ទឹកដោះគោ គឺ​សំខាន់​ណាស់​។ ដប​ខ្លះ វា​ជា​ប្រភេទ​ដប​ជ័រ​ធម្មតា ពេលដែល​យើង​ឲ្យ​គាត់​បៅ ឬក៏​ពេល​យើង​លាង​សម្អាត ក៏​ពិបាក​។ អីចឹង​យើង​ចំណាយ​ពេលវេលា ហើយ​ការ​ស្រុះ​អី វា​អាច​ចេញ​ជាតិ​ជ័រ ប៉ះពាល់​ដល់​សុខភាព​កូន​។ អីចឹង​មុន​យើង​ជ្រើសរើស គឺ​ត្រូវ​សម្រិតសម្រាំង​»​។



​អ្នកស្រី សុំ សុវណ្ណ​ណេ​ត បាន​ណែនាំ​ថា ដប​ទឹកដោះ​ដែល​ល្អ​បំផុត គឺ​ប្រភេទ​ដប​កែវ  ព្រោះ​ធន់​នឹង​កម្តៅ ធន់​នឹង​សំណឹក និង​រយៈពេល​ប្រើប្រាស់​បានយូរ​។​

​ដើម្បី​ជ្រាប​កាន់តែច្បាស់ ពី​ប្រយោជន៍​នៃ​ការជ្រើសរើស​ដប​ទឹកដោះ សូម​ទស្សនា​កិច្ច​សម្ភាស​ខាងក្រោម​នេះ រវាង​សារព័ត៌មាន​ថ្មីៗ និង​អ្នកស្រី សុំ សុវណ្ណ​ណេ​ត Brand Manager នៃ​ដប​ទឹកដោះ Hegen​ដូចតទៅ​៖








Tag:
 ដប​ទឹកដោះ​
 ​ទឹកដោះ​ម្តាយ​
 Hegen
 Baby Outlet
© រក្សាសិទ្ធិដោយ thmeythmey.com