ជាតិ
សេដ្ឋកិច្ច
កម្ពុជា​នឹង​នាំចេញ​ផ្លែ​ចេក​ទៅ​ទីផ្សារ​ស្រុក​ចិន​ក្រោយ​បោះឆ្នោត​រួច​
26, Jul 2018 , 7:39 pm        
រូបភាព
​សៀមរាប​៖ រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហើប​ថា ក្រោយ​បោះឆ្នោត​រួច លោក​នឹង​ចុះហត្ថលេខា​ជាមួយ​ភាគី​ចិន ដើម្បី​នាំ​ផ្លែ​ចេក​ទីផ្សារ​ស្រុក​ចិន​។ លោក​ថា នេះ​ជា​ប្រភេទ​ទំនិញ​ទី​៥​ហើយ ដែល​កម្ពុជា​នាំចេញ​ទីផ្សារ​ចិន ក្នុងនោះ​រួមមាន ដំឡូង​មី ពោត អង្ករ ចុងអង្ករ ហើយ​និង​ផ្លែ​ចេក​នេះ​។ លោក​ថា​ជា​បន្ដបន្ទាប់ ក្រសួង​មានបំណង​ស្នើសុំ​ទៅ​ភាគី​ចិន ដើម្បី​នាំចេញ​ផ្លែឈើ​មួយចំនួនទៀត​ទៅកាន់​ទី​ផ្សារ​ចិន ដូចជា​ផ្លែស្វាយ ទឹកមាត់​ត្រចៀកកាំ ផ្លែ​តា​ង៉ែ​ន ដូង និង​ផលិតផល​មួយចំនួនទៀត​ដែល​ត្រូវ​នឹង​ទីផ្សារ​ប្រទេស​ចិន​។​



​សូម​ស្ដាប់​ការលើកឡើង​របស់លោក រដ្ឋមន្ត្រី វេ​ង សាខុន ក្នុង​ពិធី​បើក​ពិ​ព័រ​ណ៌​ផ្សារណាត់​បន្លែ​សុវត្ថិភាព និង​ផលិតផល​កសិកម្ម នា​ព្រឹក​ថ្ងៃទី​២៦ កក្កដា នៅ​ខេត្តសៀមរាប​៖








© រក្សាសិទ្ធិដោយ thmeythmey.com