ជាតិ
បង្កើត Startup ឲ្យជោគជ័យ ទោះទុនតិច! វាគ្មិននឹងប្រាប់គន្លឹះក្នុងសិក្ខាសាលានៅខែសីហា
× ភ្នំពេញ៖ កម្មវិធី WeStartup នឹងរៀបចំសិក្ខាសាលាមួយស្ដីពី Startup Talk នៅថ្ងៃទី១១ខែសីហា ខាងមុខនេះ។ សិក្ខាសាលានេះ នឹងក្លាយជាវេទិកាចែករម្លែកបទពិសោធន៍ ចំណេះដឹង ពីសំណាក់វាគ្មិនជាសហគ្រិន និងអ្នកជំនាញ ដល់យុវជន។
វាគ្មិនដែលជាសហគ្រិន និងអ្នកគ្រប់គ្រងអាជីវកម្ម ប្រកបដោយបទពិសោធន៍ នឹងចែករម្លែកចំណេះអនុវត្តអំពី ផ្នត់គំនិតសហគ្រិន សេដ្ឋកិច្ចបែបឌីជីថល និងផែនការអាជីវកម្ម។ ជាមួយគ្នានេះ នៅក្នុងសិក្ខាសាលានេះក៏មានវេទិកាពិភាក្សាលើប្រធានបទការប្រកបអាជីវកម្មដោយប្រើដើមទុនតិច ផងដែរ។
សិក្ខាសាលា ដែលបើកឲ្យចូលរួមដោយឥតគិតថ្លៃនេះ ប្រព្រឹត្តទៅនៅថ្ងៃទី១១ខែសីហាឆ្នាំនេះ ចាប់ពីម៉ោង៨ ដល់ម៉ោង១១ព្រឹក នៅសាកលវិទ្យាល័យអន្តរជាតិប៊ែលធី៕
© រក្សាសិទ្ធិដោយ thmeythmey.com