ជាតិ
បោះឆ្នោត
លី​គ​កំពូល​សម្រាក​១​សប្តាហ៍ ដើម្បី​ទុកពេល​ឲ្យ​កីឡាករ​ទៅ​បោះឆ្នោត​
26, Jul 2018 , 9:19 pm        
រូបភាព
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ត្រូវ​សម្រាក​មួយ​សប្តាហ៍ ដើម្បី​ទុកពេល​ឲ្យ​កីឡាករ គ្រូបង្វឹក និង​មន្ត្រី ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ចុង​សប្តាហ៍​នេះ​។



​ដោយសារ​សប្តាហ៍​នេះ ជាន់​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដូច្នេះ​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា (CNCC) សម្រេច​ផ្អាក​ការប្រកួត​ពានរង្វាន់​បាល់ទាត់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ចំនួន​១​សប្តាហ៍​។ ការផ្អាក​នេះ គឺ​ដើម្បី​ទុកពេល​ឲ្យ​កីឡាករ គ្រូបង្វឹក និង​មន្ត្រី​នៃ​ក្លិប​នីមួយៗ និង​មន្ត្រី​រៀបចំ​ការប្រកួត ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅតាម​បណ្តា​ខេត្ត​រៀងៗ​ខ្លួន នា​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ​។

​ទោះបី​យ៉ាងនេះ​ក្តី នៅ​ថ្ងៃ​សុក្រ ទី​២៧ ខែកក្កដា មានការ​ប្រកួត​ចំនួន​ពីរ​គូ គឺ​ជំនួប​រវាង​ក្រុម​បឹងកេត​ជាមួយ​ក្រសួងការពារជាតិ និង​ណាហ្គា​វើ​ល​ជាមួយ​ភ្នំពេញ​ក្រោ​ន ដែល​ការប្រកួត​ទាំង​រៀបចំ​នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​ដូចគ្នា​។ ក្នុងនោះ​ជំនួប​រវាង​ណាហ្គា​វើ​ល​ជាមួយ​ភ្នំពេញ​ក្រោ​ន​ធ្វើ​នៅ​ម៉ោង​៣​រសៀល ខណៈ​ក្រសួងការពារជាតិ​ជាមួយ​បឹងកេត​ធ្វើ​នៅ​ម៉ោង​៦​ល្ងាច​៕ 


Tag:
 បាល់ទាត់​
  Cambodian League 2018
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com