ជាតិ
បោះឆ្នោត
លីគកំពូលសម្រាក១សប្តាហ៍ ដើម្បីទុកពេលឲ្យកីឡាករទៅបោះឆ្នោត
× ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ ត្រូវសម្រាកមួយសប្តាហ៍ ដើម្បីទុកពេលឲ្យកីឡាករ គ្រូបង្វឹក និងមន្ត្រី ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ចុងសប្តាហ៍នេះ។
ដោយសារសប្តាហ៍នេះ ជាន់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដូច្នេះគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) សម្រេចផ្អាកការប្រកួតពានរង្វាន់បាល់ទាត់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគចំនួន១សប្តាហ៍។ ការផ្អាកនេះ គឺដើម្បីទុកពេលឲ្យកីឡាករ គ្រូបង្វឹក និងមន្ត្រីនៃក្លិបនីមួយៗ និងមន្ត្រីរៀបចំការប្រកួត ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅតាមបណ្តាខេត្តរៀងៗខ្លួន នាថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។
ទោះបីយ៉ាងនេះក្តី នៅថ្ងៃសុក្រ ទី២៧ ខែកក្កដា មានការប្រកួតចំនួនពីរគូ គឺជំនួបរវាងក្រុមបឹងកេតជាមួយក្រសួងការពារជាតិ និងណាហ្គាវើលជាមួយភ្នំពេញក្រោន ដែលការប្រកួតទាំងរៀបចំនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទដូចគ្នា។ ក្នុងនោះជំនួបរវាងណាហ្គាវើលជាមួយភ្នំពេញក្រោនធ្វើនៅម៉ោង៣រសៀល ខណៈក្រសួងការពារជាតិជាមួយបឹងកេតធ្វើនៅម៉ោង៦ល្ងាច៕
Tag:
បាល់ទាត់
Cambodian League 2018
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com