ជាតិ
បោះឆ្នោត
នយោបាយជាតិ
លោក ខឹម វាសនា៖ អាណត្តិនេះយើងវ៉ៃយកទីឈរ ៥ឆ្នាំទៀតនឹងលេងគ្នាហើយ លោក ខឹម វាសនា ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនា
× លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្ររបស់ខ្លួននាពិធីបើកក្បួនយុទ្ធនាការឃោសនាចុងក្រោយសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ថា អាណត្តិទី៦នេះ ជាការកសាងកម្លាំងដ៏ធំរបស់បក្ស ដើម្បីឈានទៅរកជោគជ័យនាអាណត្តិខាងមុខ។
នាពិធីជួបជុំនៅផ្លូវ៦០ម៉ែត្រ ភាគខាងត្បូងរាជធានីភ្នំពេញ ប្រមុខបក្សជួង បានបញ្ជាក់ថា សំឡេងប្រឆាំងនៅអាណត្តិនេះ មិនទាន់មូលមតិគ្នាឡើយ។ លោក ខឹម វាសនា ចង់ឲ្យក្រុមដែលមាននិន្នាការប្រឆាំងបំបាត់ចោលនូវទស្សនៈពីរដែលថា បោះឆ្នោតយ៉ាងណាក៏មិនឈ្នះ និងការលើកឡើងថា បក្សធំក៏គេនឹងរំលាយចោលដែរ។ លោកវាយតម្លៃថា ទស្សនៈទាំងពីរនេះហើយដែលធ្វើឲ្យសំឡេងប្រឆាំងអសកម្ម។
«អាណត្តិហ្នឹងយើងវ៉ៃយកទីឈរ ពី១០ទៅ ២០កៅអី អាណត្តិក្រោយចាប់ផ្តើមរកគ្នាហើយ។ បើមិនវាយទីឈរអាណត្តិហ្នឹងទេ យើងយឺត៥ឆ្នាំ»។ នេះជាការលើកឡើងរបស់លោក ខឹម វាសនា ដោយបន្ថែមថា LDP នឹងនៅតែញញឹម បើទោះបីជាមិនបានជោគជ័យនៅអាណត្តិនេះ ពីព្រោះ វាជាសញ្ញាជោគជ័យសម្រាប់អាណត្តិក្រោយ។
© រក្សាសិទ្ធិដោយ thmeythmey.com