ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
លោក ញឹក ប៊ុនឆៃ ច្រៀង​បទ​ទឹកដី​អូរ​ស្មាច់ នា​ថ្ងៃ​ឃោសនា​ចុងក្រោយ​នៅ​បន្ទាយមានជ័យ​
27, Jul 2018 , 1:27 pm        
រូបភាព
ដោយ: រួបរួម
​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ បាន​ដឹកនាំ​ក្បួន​ឃោសនាបោះឆ្នោត​ចុងក្រោយ នៅ​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​២៦ ខែកក្កដា​។ ក្រោម​ពាក្យស្លោក​ឃោសនា ជម្រើស​ថ្មី ក្តីសង្ឃឹម​ថ្មី អតីត​មេទ័ព​រូបនេះ វាយតម្លៃថា បក្ស​របស់ខ្លួន ទទួលបាន​នូវ​ការស្រឡាញ់​រាប់អាន​យ៉ាងខ្លាំង​ពី​បណ្តា​អ្នកគាំទ្រ​នៅតាម​បណ្តា​ខេត្ត​។​

 
 ជាមួយនឹង​សារ​ផ្តាំផ្ញើ​ដល់​សមាជិក សមាជិកា​របស់ខ្លួន លោក ញឹក ប៊ុនឆៃ បាន​ច្រៀង​បទ «​ទឹកដី​អូរ​ស្មាច់​» ដែល​លោក​បាន​និពន្ធ​កាលពី​ឆ្នាំ​១៩៩៧ ។ បទ​ដែល​រំលឹក​ពី​ប្រវត្តិ​តស៊ូ​របស់ខ្លួន​នេះ យកតាម​លំនាំ​បទ «​កំពូលភ្នំ​ស្រួច​» ដ៏​ល្បីល្បាញ​ដែល លោក ញឹក ប៊ុនឆៃ អះអាងថា លោក​បាន​និពន្ធ​កាលពី​ឆ្នាំ​១៩៧៧ ។​
 

 









Tag:
 បោះឆ្នោត
  ខ្មែររួបរួម​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com