រថយន្ត
អត្ថបទពាណិជ្ជកម្ម
តោះ​ទៅ​មើល​លក្ខណៈពិសេស​របស់​រថ​យន្ត Land Rover Discovery ២០១៨
27, Jul 2018 , 4:00 pm        
រូបភាព
ដោយ:
​កាលពី​ចុងឆ្នាំ​មុននឹង​ឈានដល់​ម៉ូ​ឌែ​ល​ឆ្នាំ​២០១៨ របស់ខ្លួន​ជាមួយនឹង​ការធ្វើឱ្យ​ទាន់សម័យ​រប​ស់ រថយន្ត SUV ដែល​នៅតែ​ផ្តល់ជូន​នូវ​រថយន្ដ​៧​កៅអី​យ៉ាង​ទូលាយ និង​មាន​ផាក​សុខភាព​ជាងគេ​ផងដែរ​។ នេះ​ជា​រឿង​ថ្មី​ចំនួន​៦ ដែល​អតិថិជន​ត្រូវ​ស្វែងយល់​អំពី រថយន្ដ Land Rover Discovery ២០១៨ ក្នុងនោះ​រួមមាន​៖

១. បច្ចេកវិទ្យា​ទំនើប ស្តង់ដារ​ថ្មី​គ្រប់​ម៉ូ​ឌែ​ល​សម្រាប់​ឆ្នាំ ២០១៨ គឺ​ប្រើប្រាស់​ប្រព័ន្ធ Infotainment InControl Touch Pro របស់ Land Rover ជាមួយនឹង​អេក្រង់ Touchscreen ទំហំ ១0 អ៊ីង ហើយ​ក៏បាន​ណែនាំ​ផងដែរ​សម្រាប់​២០១៨ គឺ​ការតភ្ជាប់ 4G ជាមួយ Wi-Fi សម្រាប់​ឧបករណ៍​រហូតដល់​ទៅ​៨​។ HSE និង HSE Luxury Trim របស់​រថយន្ដ Land Rover Discovery ២០១៨ មាន​កម្រិត​ខ្ពស់ជាង​មុន ដែលមាន​អេក្រង់​បង្ហាញ​នៅ​ក្បាល​ខាងមុខ​ទំហំ ១២.៣ អ៊ី​ញ ជាមួយនឹង​កម្រិត​រូបភាព​ច្បាស់​។ អេក្រង់​បង្ហាញ​ក្បាល​ថ្មី​នេះ ជា​ជំនា​ន់ទី ២ ដែល​ថ្មី និង​មាន​ទំហំ​ធំ​ជាង​មុខ ២.៥​ដង រួមជាមួយ​ពណ៌​ចម្រុះ​យ៉ាង​ស្រស់ស្អាត​។ ទំហំ​អេក្រង់​ថ្មី​នេះ​បាន បន្ថែម​ព័ត៌មាន​ជាច្រើន​ទៀត ដែល​រាប់បញ្ចូល​ទាំង​ល្បឿន ការ​សម្គាល់​សញ្ញា​ចរាច​រណ៍ ការគ្រប់គ្រង​លើ adaptive cruise control និង​ការព្រមាន​ពី​ប្រព័ន្ធ​ជំនួយ​អ្នកបើកបរ​។​



 ២. សុវត្ថិភាព​ស្ដង់ដារ​បន្ថែម គ្រប់​ម៉ូ​ឌែ​ល​ទាំងអស់ ត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធ​ការពារ​សុ​វត្តិភាព សម​ទៅនឹង​តម្លៃ​របស់​រថយន្ត​។ រថយន្ត​ត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធ​ការពារ​ប៉ះទង្គិច​ផ្នែក​ខាងមុខ ជាមួយនឹង​ការចាប់​ហ្វ្រាំង និង​ប្រព័ន្ធ​ស្កែ​នរក​អ្នក​ថ្មើរជើង​ដោយ​ស្វ័យប្រវត្តិ​ផងដែរ​។ ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ទាំងអស់នេះ នឹង​ផ្ដល់​ជា​សញ្ញា​ព្រមាន ឬក៏​ចាប់​ហ្វ្រាំង​ស្ថានភាព​អាសន្ន ក្នុង​ល្បឿន​ពី​៦០km/h ដល់​៨០km/h​។​
​រថយន្ដ​នេះ អាច​បើក​ក្នុង​ទឹក​ជម្រៅ​រហូតដល់ ៩០០mm និង​អាច​សណ្ដោង​បាន​ទម្ងន់​រហូតដល់ ៣៥០០ គឺ​ឡូ​ក្រាម​។​



៤.  រថយន្ត​បាន​បំពាក់​ដោយ​ប្រព័ន្ធ ADAS (Advanced Driver Assistance System) ដែល​ជួយ​សម្រួល​ស្មារតី​ដល់​អ្នកបើកបរ យ៉ាង​មាន​សុវត្ថិភាព​ខ្ពស់បំផុត ដូចជា​អ្នកបើកបរ​ងងុយគេង ឬ​បើកបរ​ខុស​គន្លង​ផ្លូវ​ជាដើម ហើយ​មាន​បំពាក់​ដោយ​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ដល់​គ្រប់​អ្នក​អង្គុយ​ក្នុង​រថយន្ដ​ទាំងអស់​។​



៥. ការផ្លាស់ប្តូរ​ការ​រចនា​ជាមួយ​ការ​លាយ​ពណ៌​របស់​រថយន្ត ធ្វើអោយ​រថយន្ត​កាន់តែ​មាន​សម្រស់​ស្អាត ដូច​រថយន្ត SUV បែប​ស្ព​ត​ផងដែរ​។​

៦. ការ​រចនា​រង្វង់​កង់​២២​អ៊ីង​ថ្មី​កាន់តែ​ទាក់ទាញ ដែល​ធ្វើអោយ ALL NEW DISCOVERY ២០១៨ កាន់តែ​លេចធ្លោ​ជាង​មុន​។​



​អតិថិជន​អាច​អញ្ជើញ​មកកាន់​អគារ​តាំង​លក់​រថយន្ត Jaguar Land Rover ដើម្បី​បើកបរ​សាកល្បង និង​ជាវ​រថយន្ត​ដ៏​ប្រណិត​មួយណា ដែល​លោកអ្នក​ពេញចិត្ត​ឥលូវ​នេះ​។​
​ព័ត៌មាន​លម្អិត​ពី​ថ​យន្ត​ប្រណិត Jaguar និង Land Rover មាននៅ​មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​សូម​ទំនាក់ទំនង​៖  0២៣ ៨៨៨ ៨១១ / 0៧0 ៩៩៩ ១១១​។​
​គេហទំព័រ ផ្លូវការ​៖ www.landrovercambodia.com ។​
​គេហទំព័រ Facebook ផ្លូវការ​៖ Land Rover Cambodia ។​
​គេហទំព័រ Instagram ផ្លូវការ​៖ @LandRoverCambo ៕

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com