ជាតិ
បោះឆ្នោត
គ.ជ.ប៖ ផ្លូវទៅការិយាល័យបោះឆ្នោត២កន្លែង នៅស្ទឹងត្រែង បានប៉ះពាល់ ដោយជំនន់ទឹកភ្លៀង រូបភាព បានពីក្រសួងធនធានទឹក និងឧតុនិយម
× ស្ទឹងត្រែង៖ ផ្លូវទៅកាន់ការិយាល័យបោះឆ្នោតចំនួន២ នៅក្នុងខេត្តស្ទឹងត្រែង បានរងផលប៉ះពាល់ដោយសារតែជំនន់ទឹកភ្លៀង។ ការិយាល័យទាំង២នេះ មានលេខ០០២៦ និងលេខ០០៦៩។ នេះបើតាមការឲ្យដឹងពីលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ដែលថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ។ ក្រៅពីផ្លូវទៅកាន់ការិយាល័យទាំង២នេះ ទឹកជំនន់ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ក៏បានធ្វើឲ្យលិចផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង និងផ្លូវជាច្រើនកន្លែងផ្សេងទៀត។
អ្នកនាំពាក្យរូបនេះ បានបន្តថា ផ្លូវដែលលិចលង់នេះ ជាឧបសគ្គក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់ការិយាល័យបោះឆ្នោត។ ដូច្នេះដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ គ.ជ.ប នឹងសហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដោយផ្ទាល់ ធ្វើយ៉ាងណាជួយសម្រួលដល់ការធ្វើដំណើរទៅកាន់ការិយាល័យបោះឆ្នោតទាំង២នេះ។
គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកក្កដា កម្ពស់ទឹកទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់១២,៤៦ម៉ែត្រ ដែលជាកម្រិតលើសពីការប្រុងប្រយ័ត្ន៕
© រក្សាសិទ្ធិដោយ thmeythmey.com