ជាតិ
សេដ្ឋកិច្ច
លំហូរទុនវិនិយោគពីក្រៅប្រទេស ក្នុងឆមាសទី១ឆ្នាំនេះមានជាង ១,៣ពាន់លានដុល្លារ
× ភ្នំពេញ៖ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៨នេះ កម្ពុជាទទួលបានទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន ១,៣២ ពាន់លានដុល្លារ កើនឡើង ១៤ភាគរយ បើធៀបនឹង ១,១៦ពាន់លានដុល្លារ នៅក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០១៧ ។ នេះបើតាមរបាយការណ៍ពាក់កណ្ដាលឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា (NBC) ។
កំណើនទុនវិនិយោគ FDI ក្នុងឆមាសទី១ឆ្នាំនេះ ត្រូវបានគាំទ្រដោយលំហូរវិនិយោគយ៉ាងរឹងមាំក្នុងវិស័យហិរញ្ញវត្ថុ និងអចលនទ្រព្យ ទោះជាវិស័យកសិកម្ម និងកាត់ដេរបានថយចុះ។ របាយការណ៍ឲ្យដឹងដូចនេះ។
របាយការណ៍បន្តថា វិស័យអចលនទ្រព្យនៅតែបន្តទាក់ទាញ ជាពិសេសវិនិយោគិនមកពីតំបន់អាស៊ី ដូចជា ចិន ហុងកុង តៃវ៉ាន់ កូរ៉េនិងម៉ាឡេស៊ី។ វិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យកាត់ដេរបន្តធ្លាក់ចុះ ខណៈការវិនិយោគគ្នុងសកម្មភាពកម្មន្តសាលថ្មីផ្សេងទៀត ដូចជា ការដំឡើងទោចក្រយាន គ្រឿងបន្លាស់យានយន្ត និងបរិក្ខាអគ្គិសនី បានបន្តកើនឡើង៕
© រក្សាសិទ្ធិដោយ thmeythmey.com