ជាតិ
បោះឆ្នោត
គ​.​ជ​.​ប ស្នើ​ឲ្យ​គ្រប់ភាគី​រក្សា​ភាពស្ងប់ស្ងាត់​ក្នុង​ថ្ងៃ​ស បើ​ពុំ​ដូច្នេះ​ទេ នឹងត្រូវ​រង​ចំណាត់ការ​
27, Jul 2018 , 10:39 pm        
រូបភាព
លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប ស្ថិតក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នាពេលកន្លងមក។ រូបពីគ.ជ.ប
លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប ស្ថិតក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នាពេលកន្លងមក។ រូបពីគ.ជ.ប
ដោយ:
​ភ្នំពេញ​៖ ប្រធាន​គណៈកម្មការ​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លោក ស៊ិ​ក ប៊ុន​ហុក បាន​អំពាវនាវ​ទៅ គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ នៅក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដែល​នឹង​ប្រព្រឹត្ត​ថ្ងៃ​២៩ ខែកក្កដា នេះ ឱ្យ​រក្សា​ភាពស្ងប់ស្ងាត់​នៅ​ថ្ងៃ ស (​ថ្ងៃ​២៨ ខែកក្កដា​) និង​ថ្ងៃ​បោះឆ្នោត​។ ក្នុង​កណី​រកឃើញ​ថាប​ង្ក​ចលាចល ឬ​សកម្មភាព​ណាមួយ​ដែល​រំលោភច្បាប់​ស្ដីពី​ការបោះឆ្នោត គ​.​ជ​.​ប នឹង​ចាត់វិធានការ​ដ៏​តឹងរឹង​ជាក់​ជាមិនខាន​។



​សេចក្ដី​អំពាវ​របស់លោក ស៊ិ​ក ប៊ុន​ហុក ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២៧ ខែ​កក្ដ​ដា​នេះ បាន​ឲ្យ​ដឹងថា គ្រប់​គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារ​គណបក្សនយោបាយ អ្នកគាំទ្រ​គណបក្សនយោបាយ រួម​នឹង​អ្នកគ្រប់គ្រង​បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​គ្រប់​ប្រភេទ ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ចាប់ពី​ម៉ោង​១២:០០ យប់​ថ្ងៃទី​២៧ ដល់​ម៉ោង​១២:០០ យប់​ថ្ងៃទី​២៩ ខែកក្កដា​។​

​លោក ស៊ិ​ក ប៊ុន​ហុក បាន​បន្ថែមថា គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រួមគ្នា​គោរព​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បទបញ្ជា និង​នីតិវិធី រួម​នឹង​ក្រមសីលធម៌ សម្រាប់​ការបោះឆ្នោត​។

​ប្រធាន គ​.​ជ​.​ប បន្តទៀតថា អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ដែល​ទទួលខុសត្រូវ និង​ធានា​សន្តិសុខ​ណ្ដា​ប់​ធ្នាប់​សាធារណៈ នា​រដូវ​កាល​បោះឆ្នោត​នេះ ត្រូវ​ផ្ដល់​កិច្ចសហប្រតិបត្តិការ​ជាមួយ គ​.​ជ​.​ប ក៏ដូចជា​គណៈកម្មការ​រៀប​ចំការ​ការបោះឆ្នោត​គ្រប់លំដាប់​ថ្នាក់ ដើម្បី​រក្សា​សុវត្ថិភាព និង​របៀប​រយ​នៅក្នុង​ដំណាក់កាល​នេះ​។​

​លោក ស៊ិ​ក ប៊ុន​ហុក សង្កត់ធ្ងន់ថា​៖«​ត្រូវ​ចាត់វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់ ដើម្បី​បង្ការ និង​ទប់ស្កាត់​នូវ​រាល់​សកម្មភាព ព្រមទាំង​បាតុភូត​ទាំងឡាយ ដែល​មានបំណង​បំផ្លាញ​ការបោះឆ្នោត ដូចជា​ការរារាំង​ប្រជាពលរដ្ឋ​មិនឱ្យ​ទៅ​បោះឆ្នោត និង​ការធ្វើឱ្យមាន​ការភាន់ច្រឡំ ឬក៏​បង្ក​ការរំខាន​មិនឱ្យ​ដំណើរ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត ជាដើម​»៕


Tag:
 បោះឆ្នោត​
 ​ថ្ងៃ​ស​
 ​ស៊ិ​ក ប៊ុន​ហុក
© រក្សាសិទ្ធិដោយ thmeythmey.com