ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
គ​.​ជ​.​ប ប្រគល់​សម្ភារ​បោះឆ្នោត នៅតាម​ការិយាល័យ​បោះឆ្នោត​នៅ​ព្រឹក​នេះ
28, Jul 2018 , 9:37 am        
រូបភាព
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(​គ​.​ជ​.​ប​​) ចែកសម្ភារនៅការិយាល័យបោះឆ្នោតនៅសាលាបឋមសិក្សាទួលគោក
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(​គ​.​ជ​.​ប​​) ចែកសម្ភារនៅការិយាល័យបោះឆ្នោតនៅសាលាបឋមសិក្សាទួលគោក
​ភ្នំពេញ​៖ ដូច​ការគ្រោងទុក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានប្រគល់​សម្ភារ​បច្ចេក​ទេស និង​ហិប​ឆ្នោត នៅតាម​ការិយាល័យ នៃ​មណ្ឌលបោះឆ្នោត ទូទាំង​រាជធានី​-​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​២៨ កក្កដា​នេះ​។​


 
​នៅ​ការិយាល័យ​បោះឆ្នោត​ក្នុង​សាលាបឋមសិក្សា​ទួលគោក នៃ​មណ្ឌល​រាជធានី​ភ្នំពេញ សមាជិក​គ​.​ជ​.​ប លោក ឌឹ​ម សុ​វណ្ណា​រុំ បាន​យក​សម្ភារ​សម្រាប់​បម្រើកា​របោះ​ឆ្នោត ទៅ​ប្រគល់​ឲ្យ​ប្រធានការិយាល័យ ដើម្បី​រៀបចំ​ការបោះឆ្នោត ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ កក្កដា​។ ក្នុងការ​ប្រគល់​សម្ភារ​ទាំងនេះ ក៏មាន​ការធ្វើ​បទ​បង្ហាញ​ពី​សំណាក់​តំណាង​គ​.​ជ​.​ប រូបនេះ អំពី​លក្ខណៈ​បច្ចេកទេស​នៃ​ប្រភេទ​ឧបករណ៍​នីមួយៗ នៅ​ចំពោះមុខ​បណ្ដា​អ្នក​អង្កេត​ការណ៍​ជាតិ និង​អន្តរជាតិ សង្គម​ស៊ីវិល និង​អ្នកកាសែត​ផងដែរ​។​
 
​សម្ភារ​ដែល​គ​.​ជ​.​ប ប្រគល់ជូន​ប្រធានការិយាល័យ​ទូទាំងប្រទេស​នេះ រួមមាន​ប្រអប់​ហិប​ដាក់​សន្លឹកឆ្នោត ថ្នាំ​ទឹកខ្មៅ​ជ្រលក់​ដៃ សន្លឹកឆ្នោត កុំព្យូទ័រ និង​កា​ម៉េ​រាជា​ដើម​។​

 



















Tag:
 ​គ​.​ជ​.​ប​
  បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com